ការទៅមន្ទីរពេទ្យពិនិត្យជំងឺ និងពិនិត្យសុខភាពមិនមែនជាចំណង់ចំណូលចិត្តរបស់មនុស្សភាគច្រើននោះទេ។ ប៉ុន្តែសុខភាពជារឿងសំខាន់ណាស់ មិនអាចបណ្តែតបណ្តោយទុកចោលរយៈពេលយូរបានទេ។ តែកុំបារម្ភថ្ងៃនេះយើងនឹងលើកយកវិធីសាស្ត្រដែលអាចជួយឱ្យអ្នកអាចពិនិត្យសុខភាពខ្លះៗ ដោយខ្លួនឯងបានដោយមិនបាច់ទៅមន្ទីរពេទ្យ។

តាមដានខាងក្រោមទាំងអស់គ្នា ថាតើមានវិធីអ្វីខ្លះ? 

# ភាពបត់បែននៃដងខ្លួន

ជាដំបូងអ្នកត្រូវអង្គុយសណ្តូកដាក់ជើងឱ្យត្រង់ រួចឈោងដៃឱ្យប៉ះនឹងចុងជើងរបស់អ្នក។ បើសិនជាអ្នកអាចឈោងប៉ះដោយងាយស្រួលគ្មានការឈឺចាប់បានន័យថាអ្នកកំពុងតែមានសុខភាពល្អ។ តែបើសិនការអនុវត្តបែបនេះមិនបាន ឬបានដោយលំបាក និងមានការឈឺចាប់មកជាមួយផងនោះ វាអាចបញ្ជាក់បានថា អ្នកគួរតែធ្វើលំហាត់ប្រាណដែលមានប្រយោជន៍ដូចជា ហាត់យូហ្គា ក្បាច់ហាត់ប្រាណងាយៗនៅផ្ទះ ហែលទឹក និងការហាត់ប្រាណផ្សេងៗទៀតបន្ថែម ដើម្បីជំនួយសុខភាពរាងកាយដូចជា ឆ្អឹង សាច់ដុំ និងការពាររលាកសន្លាក់ជាដើម។

ជាដំបូងអ្នកត្រូវអង្គុយសណ្តូកដាក់ជើងឱ្យត្រង់ រួចឈោងដៃឱ្យប៉ះនឹងចុងជើងរបស់អ្នក។ បើសិនជាអ្នកអាចឈោងប៉ះដោយងាយស្រួលគ្មានការឈឺចាប់បានន័យថាអ្នកកំពុងតែមានសុខភាពល្អ

# បេះដូង

អង្គុយឱ្យបានស្ងៀមរយៈពេល ៥នាទី រួចយកម្រាមដៃទាំង៤ ដាក់ត្រង់កដៃ (ដូចរូបខាងក្រោម) ស្ទាបរកចំណុចជីពចរដែលលោតតឹកៗ រួចចាំស្តាប់​ និងរាប់មើលចំនួនដែលលោត។ ជាធម្មតាមនុស្សដែលមានសុខភាពល្អក្នុង ១នាទីជីពចរលោតប្រហែល ៦០ ទៅ ១០០ដង។ ក្នុងករណីតិចជាងនេះ ឬច្រើនជាងនេះ អ្នកប្រហែលជាកំពុងមានបញ្ហាសម្ពាធឈាមហើយ។ ដូច្នេះដើម្បីឱ្យកាន់តែដឹងច្បាស់សូមប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

អង្គុយឱ្យបានស្ងៀមរយៈពេល ៥នាទី រួចយកម្រាមដៃទាំង៤ ដាក់ត្រង់កដៃ (ដូចរូបខាងក្រោម) ស្ទាបរកចំណុចជីពរដែលលោត តឹកៗ រួចចាំស្តាប់និងរាប់មើលចំនួនដែលលោត។ ជាធម្មតាមនុស្សដែលមានសុខភាពល្អ ក្នុង ១នាទីជីពចរលោតប្រហែល ៦០ ទៅ ១០០ដង

# ម្រាមដៃ

យកទឹកត្រជាក់ខ្លាំងមួយកែវ រួចដាក់ម្រាមដៃជ្រលក់ក្នុងទឹកត្រជាក់នោះរយៈពេល ២០វិនាទី រួចដកចេញមកវិញ។ រួចសង្កេតមើលចុងម្រាមដៃបើសិនជាមានពណ៌ខៀវ ឬពណ៌-ស អ្នកប្រហែលជាកំពុងតែមានបញ្ហាទាក់ទងនឹងចរន្តសសៃឈាមហើយ។ ជាធម្មតាការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនឹងធ្វើឱ្យរាងកាយរបស់យើងឡើងពណ៌ក្រហមជាចរន្តឈាមនៅផ្នែកមួយចំនួនដូចជា ចុងដៃ ចុងជើង ចុងច្រមុះ ចុងត្រចៀកជាដើម។ ក្នុងករណីរគ្មានចរន្តឈាមលេចឡើងបែបនេះទេ នេះជាអាការខ្វះឈាម ដែលជាហេតុនាំឱ្យមានការស្ពឹកស្រពន់នោះ អ្នកគួរតែចៀសវាងក្នុងការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយភ្លាមៗ។  

យកទឹកត្រជាក់ខ្លាំងមួយកែវ រួចដាក់ម្រាមដៃជ្រលក់ក្នុងទឹកត្រជាក់នោះរយៈពេល ២០វិនាទី រួចដកចេញមកវិញ។ រួចសង្កេតមើលចុងម្រាមដៃបើសិនជាមានពណ៌ខៀវ ឬពណ៌-ស អ្នកប្រហែលជាកំពុងតែមានបញ្ហាទាក់ទងនឹងចរន្តសសៃឈាមហើយ

# ប្រព័ន្ធដង្ហើម

សាកអុជឈើគូសមួយដាក់ចំពីមុខអ្នក (ដូចរូប) រួចស្រូបយកខ្យល់ចូលឱ្យពេញពោះ រួចដកដង្ហើមចេញតាមមាត់លើភ្លើងឈើគូសនោះថាតើវារលត់ឬអត់។ បើសិនជាខ្យល់ដង្ហើមរបស់អ្នកអាចធ្វើឱ្យភ្លើងឈើគូសរលត់បាន មានន័យថាអ្នកមានសុខភាពល្អ។ តែបើសិនជាអ្នកធ្វើ ២ ទៅ៣ដង ឬច្រើនដងហើយទើបភ្លើងរលត់បានន័យថា ប្រព័ន្ធដង្ហើមរបស់អ្នកកំពុងតែចុះខ្សោយ។ វាអាចបណ្តាលពីបញ្ហាសួត ការជក់បារី កង្វះការហាត់ប្រាណ និងទាក់ទងនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម។    

សាកអុជឈើគូសមួយដាក់ពីចំមុខអ្នក (ដូចរូប) រួចស្រូបយកខ្យល់ចូលឱ្យពេញពោះ រួចដកដង្ហើមចេញតាមមាត់លើភ្លើងឈើគូសនោះថាតើវារលត់អត់។ បើសិនជាខ្យល់ដង្ហើមរបស់អ្នកអាចធ្វើឱ្យភ្លើងឈើគូសរលត់បានន័យថាអ្នកមានសុខភាពល្អ

# ហើមតាមរាងកាយ

សាកសង្កត់មេដៃលើខ្នងជើង រួចដកដៃចេញមកវិញ ។ បើសិនជានៅតែបន្សល់ស្នាមទ្រុឌ ឬស្នាមមេដៃសង្កត់មុននេះទៀតបន្ទាប់ពីដកមេដៃចេញប៉ុន្មាននាទីហើយនោះបានន័យថា អ្នកកំពុងតែជួបប្រទះនឹងអាការហើមតាមរាងកាយហើយ។ ដូច្នេះអ្នកគួរតែកាត់បន្ថយជាតិប្រៃក្នុងរបបអាហារប្រចាំថ្ងៃ និងចៀសវាងការទទួលទានអាហារកែច្នៃផ្សេងៗទៀត។

សាកសង្កត់មេដៃលើខ្នងជើង រួចដកដៃចេញមកវិញ ។ បើសិនជានៅតែបន្សល់ស្នាមទ្រុឌ ឬស្នាមមេដៃសង្កត់មុននេះទៀតបន្ទាប់ពីដកមេដៃចេញប៉ុន្មាននាទីហើយនោះបានន័យថា អ្នកកំពុងតែជួបប្រទះនឹងអាការហើមហើយ

# ក្រពេញទីរ៉ូអ៊ីត

បិទភ្នែក រួចលាតដៃរបស់អ្នកសន្ធឹងឱ្យឆ្ងាយពីគ្នាល្មមអាចដាក់ក្រដាសទ្របាន (ដូចរូប) រួចឱ្យអ្នកណាម្នាក់ដាក់ក្រដាសមួយសន្លឹកលើដៃរបស់អ្នក។ បើសិនជាក្រដាសញ័រ រញ្ជួយ ព្រោះតែដៃរបស់អ្នកគ្មានលំនឹង វាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងប្រឈមនឹងបញ្ហាក្រពេញទីរ៉ូអ៊ីតហើយ។ ទោះជាយ៉ាងណាក៏យើងមិនអាចសន្និដ្ឋាន ១០០% ភាគរយបានទេ ព្រោះវាមានរោគសញ្ញាផ្សេងច្រើនទៀត ដូច្នេះដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់មានតែគ្រូពេទ្យជំនាញទេទើបអាចបកស្រាយបាន។  

បិទភ្នែក រួចលាតដៃរបស់អ្នកសន្ធឹងឱ្យឆ្ងាយពីគ្នាល្មមអាចដាក់ក្រដាសទ្របាន (ដូចរូប) រួចឱ្យអ្នកណាម្នាក់ដាក់ក្រដាសមួយសន្លឹកលើដៃរបស់អ្នក

# ខ្សែភ្នែក

វិធីទី១៖ (មើលរូបខាងក្រោម) បិទភ្នែករបស់អ្នក ហើយដើរចេញពីកញ្ចក់ម៉ូនីទ័រកំព្យូរទ័រ ៥ជំហាន រួចបើកភ្នែកមើលទៅក្នុងរង្វង់។ តើក្នុងរង្វង់មានបន្ទាត់មួយចំនួនមានចំណុចខ្មៅជាងកន្លែងផ្សេងទៀតដែរឬទេ? បើអ្នកពិតជាឃើញបន្ទាត់មួយចំនួនខ្មៅជាងកន្លែងផ្សេងពិតមែន ដូច្នេះអ្នកប្រហែលជាមានបញ្ហាភ្នែកព្រិល ឬស្រវាំង (Astigmatism) ហើយ។ ដូច្នេះសូមប្រញាប់ទៅពិភាក្សាជាមួយពេទ្យដែលមានឯកទេសខាងផ្នែកភ្នែកជាបន្ទាន់ ។  

បិទភ្នែករបស់អ្នក ហើយដើរចេញពីកញ្ចក់ម៉ូនីទ័រកំព្យូរទ័រ ៥ជំហាន រួចបើកភ្នែកមើលទៅក្នុងរង្វង់។ តើក្នុងរង្វង់មានបន្ទាត់មួយចំនួនមានចំណុចខ្មៅជាងកន្លែងផ្សេងទៀតដែរឬទេ?

វិធីទី២៖ (មើលរូបខាងក្រោម) តើអ្នកឃើញមានលេខនៅក្នុងរូបដែរឬទេ? បើសិនជាអ្នកមើលមិនឃើញលេខទេ អ្នកប្រហែលជាមានបញ្ហាភ្នែកមីញ៉ូបហើយ។ ប្រញាប់ទៅពិគ្រោះជាមួយពេទ្យភ្នែកជាបន្ទាន់ដើម្បីឱ្យដឹងច្បាស់។

តើអ្នកឃើញមានលេខនៅក្នុងរូបដែលឬទេ? បើសិនជាអ្នកមើលមិនឃើញលេខទេ អ្នកប្រហែលជាមានបញ្ហាភ្នែកម្ញ៉ូប (Myopia) ហើយ ។ ប្រញាប់ទៅពិគ្រោះជាមួយពេទ្យភ្នែកជាបន្ទាន់ដើម្បីឱ្យដឹងច្បាស់

ទោះជាវិធីទាំងនេះអាចឱ្យអ្នកបានដឹងពីរោគសញ្ញា និងអាការមួយចំនួននៅក្នុងផ្នែករាងកាយយ៉ាងណាក្តី ក៏កុំគួរទុកចិត្តពេកដែរ ម្យ៉ាងមិនគួរបណ្តោយឱ្យមានការឈឺចាប់នៅតែបន្ត រហូតដល់ប៉ះពាល់ដល់សុខភាពទាំងមូលនោះទេ។ ការទៅពិភាក្សា និង ព្យាបាលជាមួយគ្រូពេទ្យជំនាញជាជម្រើសដែលល្អបំផុតសម្រាប់អ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]