ភ្នំពេញ៖ រឿងរ៉ាវ ផ្ទុះការរិះគន់ទៅលើលោកអាចារ្យ មាស សំណាង ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ដែលជាអ្នកចាត់ចែងបូជាសពរបស់ តារាចម្រៀង សាន ស្រីឡៃ ត្រូវបានគេរិះគន់ទៅលើ ថាលោកបានទាមទារតម្លៃខ្លួន ៥០០ដុល្លារ ក៏ដូចជាទាមទារថ្លៃចាត់ចែងរៀបចំ ពិធីបញ្ចុះសពថ្លៃលើសកម្រិត បូកសរុបអស់ជាង២ពាន់ដុល្លារថែមទៀត។

ទាក់ទងនឹងរឿងនេះផងដែរ ក៏មានមហាជនមួយចំនួនធំ ក៏ដូចជាក្រុមគ្រួសារសព ព្រមទាំងតារាមួយចំនួនធំ ក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលោកអាចារ្យវ័យក្មេងរូបនេះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា មិនប៉ុន្មានម៉ោងមុននេះ លោកអាចារ្យ មាស សំណាង ក៏បានធ្វើការបកស្រាយចំពោះ ការកំណត់តម្លៃលើពិធីបុណ្យសព របស់អ្នកនាង សាន ស្រីឡៃផងដែរ។

ដោយក្នុងនោះ លោកបានបកស្រាយថា គម្រោងសរសេរចាយវាយទាំងនេះ មិនមែនជាការសសេរ ឬគំនិតរបស់លោកឡើយ គឺលោកបានចាត់ចែងទៅតាមការចំណាយ របស់វត្តតែប៉ុណ្ណោះ។

តួយ៉ាង គឺនៅក្នុងគម្រោងតម្លៃចំណាយក្នុងពិធីសាសនា ដែលលោកបានសរសេរនេះ៖

« -ទី១៖ ប្រគេន ចំពោះវត្តសម្រាប់តម្កល់សព តម្លៃ ១២៥០ដុល្លារនេះ គឺសម្រាប់កន្លែងធ្វើពិធី ទីកន្លែងតម្កល់សព ក៏ដូចជា ចំណាយទៅលើថ្លៃទឹកថ្លៃភ្លើង និងប្រគេនព្រះសង្ឃ ។ល។

-ទី២៖ ថ្លៃអាចារ្យ ៥០០ដុល្លារ គឺមិនមែនលោកយកតែម្នាក់ឯងនោះទេ ក្នុងនោះគឺមានអាចារ្យចំនួន៥នាក់ ដូចនេះត្រូវចែកគ្នាម្នាក់១០០ដុល្លារបែបនេះហើយ។

-ទី៣៖ សម្រាប់វត្តចាត់ចែងពិធី តម្លៃ៧០០ដុល្លារនេះ គឺជាតម្លៃដែលខាងវត្តបានចំណាយទៅលើ បុណ្យសព ដោយបានផ្តល់ជូនសម្ភារៈជាច្រើន សម្រាប់ពិធីនេះ។

-ទី៤៖ ក្តារមឈូស តម្លៃ ១៥០ដុល្លារនេះ គឺជាតម្លៃតាមការគួរ »។

ដោយខាងលើនេះ គឺជាការបកស្រាយយ៉ាងច្បាស់ ដោយផ្ទាល់មាត់ ពីសាមីខ្លួន លោកអាចារ្យ មាស សំណាង ដែលសព្វថ្ងៃនេះលោកមានមុខនាទី ជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ឋានៈស្មើអនុរដ្ឋលេខាធិការ និងមានរហស័នាមមួយទៀតថា ជា ឯកឧត្តម អាចារ្យក្មេង ដែលសិក្សាបានច្រើន និង រាល់គ្រប់កម្មវិធីបុណ្យធំៗថ្នាក់ជាតិ គឺតែងមានមុខគាត់ជាពិសេស៕ 

ពិធីបញ្ចុះសព សាន ស្រីឡៃ
ពិធីបញ្ចុះសព សាន ស្រីឡៃ
ពិធីបញ្ចុះសព សាន ស្រីឡៃ
ពិធីបញ្ចុះសព សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ