អារ៉ាប់រួម៖ យោងតាមសារពត៌មានរបស់អង់គ្លេស Mirror ដែលបានចុះផ្សាយព្រឹកមិញនេះ ថាបុរសជនជាតិអារ៉ាប់ម្នាក់ ថតបានវត្ថុម្យ៉ាងហោះកាត់លំហអាកាស ដែលមានពន្លឺចែងចាំងយ៉ាងខ្លាំង  ធ្វើឲ្យគាត់មានការភ័យខ្លាច និងស្មានថាជាការធ្លាក់ចុះរបស់យានអវកាសរបស់ចិន។

ប្រភពព័ត៌មានឲ្យដឹងថា ក្រោយមកក្រុមអ្នកតារាសាស្រ្តរបស់អារ៉ាប់បានវិភាគ និងធ្វើការសន្និដ្ឋានភ្លាមៗថា វាជាយានអវកាសរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់ស្ថានីយអវកាសអន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។

សារពត៌មាន ABC របស់អាមេរិកបានចុះផ្សាយឲ្យដឹងផងដែរថា វត្ថុដែលហោះធ្លាក់ចុះមកនោះ គឺជាយានអវកាសមួយរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីដឹកជញ្ជូន ទឹក ម្ហូបអាហារ និងសម្ភារៈវិទ្យាសាស្រ្ត ទៅផ្គត់ផ្គង់ស្ថានីយអវកាសរបស់ខ្លួនប៉ុណ្ណោះ។

នេះបញ្ជាក់ឲ្យដឹងកាន់តែច្បាស់ថា ស្ថានីយអវកាសរបស់ចិន Tiangong-1 មិនទាន់ធ្លាក់មកនោះទេ ហើយនេះវានៅតែបង្កើតក្តីព្រួយបារម្មណ៍ដដែល៕ 

រូបថតបាននៅឌូបៃ
រូបភាពពេលយានអវកាសរុស្ស៊ីបាញ់បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]