តើនៅពេលណាទើប គេចាត់ទុកថាកុមារពេញវ័យ ឬគ្រប់ការ? ជាធម្មតាចំពោះមនុស្សស្រី គេកត់សំគាល់ លើការមករដូវរបស់នាង ថ្ងៃដែលពួកគេចាប់ផ្ដើមមានរដូវ គឺអាចចាត់ទុកថាពេញវ័យហើយ។ យោងតាមការស្ទង់របស់ អ្នកវិទ្យាសាស្រ្ដ ពីអាយុជាមធ្យមរបស់ ក្មេងស្រីដែលចាប់ផ្ដើមមានរដូវ៖

នៅឆ្មាំ ១៨៦០ មធ្យមភាគស្មើនឹង ១៦.៦ឆ្នាំ

នៅឆ្មាំ ១៩៩២ មធ្យមភាគស្មើនឹង ១៤.៦ឆ្នាំ

នៅឆ្មាំ ១៩៥០ មធ្យមភាគស្មើនឹង ១២.៥ឆ្នាំ

និងនៅឆ្មាំ ១៨៦០ មធ្យមភាគបានធ្លាក់ចុះដល់ ១០.៥ឆ្នាំ

ប៉ុន្ដែក្នុងពេលបច្ចុប្បន្ន ក្មេងស្រីខ្លះអាយុទើបតែ ៦ ទៅ ៧ឆ្នាំគឹចាប់ផ្ដើម មករដូវដំបូងបាត់ទៅហើយ។  អ្នកវិទ្យាសាស្រ្ដកំពុងតែ ព្រួយបារម្មណ៍ ពីការកើនឡើងនៃ ក្មេងស្រីដែលមានផ្ទៃពោះ។

តើកក្ដាអ្វីដែលបណ្ដាលឲ្យ ពួកគេឆាប់ពេញវ័យបែបនេះ? អ្នកជំនាញខាងសុខភាព បានប្រាប់ឲ្យដឹងថា មកពីក្មេងៗសម័យឥលូវ បរិភោគតែអាហារសម័យទំនើប ដូចជា ហេមបឺរហ្គឺរ ភីហ្សា និងមីអុីតាលី ជាដើម។

យោងតាមការសិក្សារបស់ សាស្រ្ដាចារ្យ Marcia Herman-Giddens ពីមហាវិទ្យាល័យមួយ នៅរដ្ឋ North Carolina សហរដ្ឋអាមេរិច បានឲ្យដឹងថា ក្មេងប្រុសចាប់ផ្ដើមពេញវ័យ គឺបន្ទាប់ពីក្មេងស្រី ប្រហែលជាពីឆ្នាំ អ័រម៉ូនរបស់បុរស ចាប់ផ្ដើមកែប្រែ។ ចំពោះក្មេងជនជាតិស្បៃកស មធ្យមភាគគឺនៅអាយុ ១០ឆ្នាំ ចំនែកឯពួកស្បែកខ្មៅវីញ នៅអាយុ៩ឆ្នាំ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]