ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា កាលពីព្រឹកមិញនេះ Coach និសា បានស្រាយបំភ្លឺពីហេតុផលមួយចំនួន ដែលនាំឲ្យខ្លួនមិនជ្រើសយកប្អូនស្រី អ៊ុក សុវណ្ណារី ឲ្យទៅវគ្គបន្ត។

បើទោះជាមានការបកស្រាយ យ៉ាងច្បាស់តាមរយៈកិច្ចសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ក្ដី ក៏នៅតែមានអ្នកគាំទ្រមួយចំនួន ហាក់មិនជឿលើការបកស្រាយរបស់ សុគន្ធ និសា ពាក់ព័ន្ធនឹងរឿងមួយនេះនៅឡើយ។

ជាក់ស្ដែងក្នុងវីដេអូនោះ ក៏មានអ្នកខ្លះគិតថា នាងកុហក នាងពុករលួយ ឯអ្នកខ្លះទៀត ខមមិន តបភ្លាមៗថា និសា បកស្រាយភ្លាវ មិនសមហេតុផល ជាដើម ។

យ៉ាងណាមិញ បើទោះជាមានបង្ហាញអារម្មណ៍មិនជឿជាក់ តាមការខមមិនក្នុងវីដេអូបកស្រាយនោះមែន ក៏គេសង្កេតឃើញថានៅមានប្រិយមិត្តផ្សេងទៀត នៅតែបន្តគាំទ្រ និងគោរពលើការសម្រេចចិត្តរបស់ Caoch ម្នាក់នេះដែរ៕ 

ខាងក្រោមនេះជាសារ ដែលអ្នកគាំទ្រមួួយចំនួនបង្ហាញអារម្មណ៍មិនជឿជាក់លើការបកស្រាយរបស់ Coach និសា៖

សារ ដែលអ្នកគាំទ្រមួួយចំនួនបង្ហាញអារម្មណ៍មិនជឿជាក់លើការបកស្រាយរបស់ coach និសា
សារ ដែលអ្នកគាំទ្រមួួយ គោរពលើការសម្រេចរបស់ និសា
សារ ដែលអ្នកគាំទ្រមួួយចំនួនបង្ហាញអារម្មណ៍មិនជឿជាក់លើការបកស្រាយរបស់ coach និសា
សារ ដែលអ្នកគាំទ្រមួួយចំនួនបង្ហាញអារម្មណ៍មិនជឿជាក់លើការបកស្រាយរបស់ coach និសា
ប្អូនស្រី អ៊ុក សុវណ្ណារី និង Coach និសា
ប្អូនស្រី អ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា