ភ្នំពេញ៖ ក្រោយពីបានជួបសម្ភាសន៍ បង្ហាញពីអារម្មណ៍ពិតរបស់កូនក្រុម Coach សុវត្ថិ និងកូនក្រុម Coach កញ្ញា កាលពីពេលកន្លងទៅ នាព្រឹកនេះក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់លោក មាស ឬទ្ធី បានជួបសម្ភាសន៍ផ្ទាល់ ជាមួយនឹងកូនក្រុមទាំងពីររបស់ Coach សុគន្ធ និសា គឺប្អូនស្រី ឃុយ ម៉ីហៀង និង ណូ ឈូស៊ីងហេង ផងដែរ។

តាមរយៈការសម្ភាសន៍ផ្ទាល់ លោក ឬទ្ធី ក៏បានទម្លាយឱ្យដឹងពីរឿងមូលហេតុដែលមិនបង្ហាញលទ្ធផលនៃការបោះឆ្នោត ក៏ដូចជាការ Vote គាំទ្រពីសំណាក់ទស្សនិកជនទៅកាន់បេក្ខភាពប្រលងទាំងអស់គ្នា នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះផងដែរ។

លោក ឬទ្ធី បានរៀបរាប់ថា យោងតាមលោក អ៊ឹង សុខលី ដែលជាម្ចាស់គ្រប់គ្រងរបស់ហង្សមាស បានឱ្យដឹងថាការដែលមិនបញ្ចេញលទ្ធផលនៅលើអេក្រង់ឱ្យបានឃើញគឺដោយសារតែ កម្មវិធីប្រលងចម្រៀងដ៏ធំនេះ គឺបានទិញសិទ្ធិផលិត (License) មកពីប្រទេសគេ ដូច្នេះតម្រូវឱ្យមានការរៀបចំឱ្យកម្មវិធីទាំងមូល គឺមានទម្រង់ដើមតាមគេទាំងស្រុង

ម្យ៉ាងទៀតគឺ ខាងកម្មវិធីគេដែលធ្លាប់បានរៀបចំឡើង មិនដែលបានបញ្ចេញលទ្ធផលនៃការបោះឆ្នោតគាំទ្រ ឱ្យមហាជនទូទៅបានឃើញផ្ទាល់ៗនៅលើអេក្រង់នោះទេ។

លោក ឬទ្ធី ក៏បានបន្តថា ក្នុងកម្មវិធីនេះមិនបានចង់លាក់បាំង ពីទស្សនិកជនទេ ប៉ុន្តែបើចង់បានបង្ហាញលទ្ធផលនេះ ត្រូវសុំការអនុញ្ញាតពីម្ចាស់ប្រទេសដើមជាមុនសិន ហើយពេលនេះហង្សមាស ក៏កំពុងតែបានមានការរៀបចំ ស្នើសុំ ម្តងទៀតទៅកាន់ប្រទេសដែលបានទិញសិទ្ធិផងដែរ៕

ទស្សនាវីដេអូការរៀបរាប់របស់លោក មាស ឬទ្ធី ដូចខាងក្រោមនេះ ចាប់ពីនាទីទី ២៥ តទៅ៖

ការប្រកាសលទ្ធផលក្នុងកម្មវិធី The Voice Kids Cambodia កាលពីពេលកន្លងទៅ
ជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia បានទៅលើកុមារា ពេជ្រ ថៃ មកពីខេត្តបាត់ដំបង
ជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia បានទៅលើកុមារា ពេជ្រ ថៃ មកពីខេត្តបាត់ដំបង
កុមារា ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]