បរទេស៖ គួររម្លឹកផងដែរថា កាលពីម្សិលមិញយើងបានផ្សព្វផ្សាយអំពីយានអវកាសរបស់ចិនដែលបានបាត់បង់ការបញ្ជា។ អ្នកជំនាញចិនបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ស្ថានីយអវកាសមួយនេះនឹងធ្លាក់ចុះមកផែនដី នៅក្នុងកំឡុងខែតុលា ឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៨។

យោងទៅតាមសារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Mirror មានផ្សព្វផ្សាយថា មានបុរសជនជាតិអារ៉ាប់ម្នាក់ឈ្មោះថា James បានថតវីដេអូមួយដោយប្រទះឃើញវត្ថុមួយបានហោះកាត់លំហអាកាស មានពន្លឺចែងចាំងខ្លាំង ជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាច និងសង្ស័យថាវាជាការធ្លាក់ចុះរបស់ស្ថានីយអវកាសរបស់ចិនដែលបានបាត់បង់ការបញ្ជាកាលពីឆ្នាំ២០១៣នោះ។

តែភ្លាមៗនោះក្រុមអ្នកតារាសាស្រ្តជនជាតិអារ៉ាប់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា វត្ថុហោះដែលថតបាននោះ វាគ្រាន់តែជាអវកាសយានរបស់ រុស្ស៊ី ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ស្ថានីយអវកាសអន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់ក្រុមអ្នកតារាសាស្រ្តប៉ុណ្ណោះ វាមិនទាន់មានភាពប្រាកដប្រជាណាមួយដែលបញ្ជាក់ថា វាជាការធ្លាក់ចុះនៃស្ថានីយអវកាសរបស់ចិន ឬក៏ជាអវកាសយានរបស់រុស្ស៊ីនោះទេ។

ពេលនេះក្រុមអ្នកវិភាគ កំពុងស្រាវជ្រាវបន្តទៀត។ ដូច្នេះបើមានអ្វីថ្មីទៀត យើងនឹងធ្វើការផ្សព្វផ្សាយបន្តទៀត៕

Tiangong-1
រូបដែលថតបាន
រូបដែលថតបាន
រូបដែលថតបាន
រូបដែលថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]