ភ្នំពេញ៖ បន្ទាប់ពីមានដំណឹងលេចឮជាច្រើន ពាក់ព័ន្ធថា សុគន្ធ និសា នឹងរៀបការជាមួយអ្នកមានទ្រព្យនោះ ពេលនេះចម្ងល់យ៉ាងរសើបនេះ ត្រូវបានស្រាយបំភ្លឺដោយកញ្ញា ផ្ទាល់តែម្ដង។

នេះបើតាមរយៈកម្មវិធីព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ហង្សមាស កំពុងធ្វើការផ្សាយផ្ទាល់ កិច្ចសម្ភាសន៍ពីអារម្មណ៍របស់ក្រុមនិសា ក្រោយកម្មវិធី The Voice Kids Cambodia ដែលទើបបានបញ្ចប់ទៅ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក រិទ្ធី ដែលជាពិធីករក្នុងកម្មវិធីនេះ ក៏បានសាកសួរទាក់ទងនឹងព័ត៌មាន ដែលថា សុគន្ធ និសា ជិតចូលរោងការ តើពិតឬយ៉ាងណា?  មិនបង្អង់យូរ តារាស្រីរូបនេះ បានឆ្លើយទាំងញញឹម បិទមាត់មិនជិតថា វាជាការពិត ហើយពិធីមង្គលនេះ នឹងចាប់ផ្ដើមនៅខែធ្នូ នេះឯង។

នាងក៏បានបញ្ជាក់ទៀតថា អនាគតស្វាមីរបស់នាង ជាមនុស្សប្រុសសាមញ្ញធម្មតាៗ មិនមែនជាមន្ត្រីមានទ្រព្យសម្បត្តិមហាសាល ដូចការលើកឡើង មួយចំនួននោះទេ៕

ខាងក្រោមនេះ វីដេអូផ្សាយផ្ទាល់ពីការផ្ដល់កិច្ចសម្ភាសន៍របស់និសា ក្នុងទូរទស្សន៍ហង្សមាស៖  

សុគន្ធ បានធ្វើកិច្ចសម្ភាសន៍ក្នុងទូរទស្សន៍ ហង្សមាស
សុគន្ធ និសា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា