យោងតាមគេហទំព័រ huffingtonpost បានអោយដឹងថា មានស្រ្តីម្នាក់រស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានហក់ចូល ទៅក្នុងទឹកដែលកំពុងតែហូរយ៉ាងខ្លាំង ដើម្បីជួយសង្រ្គោះទាព្រៃ ប៉ុន្មានក្បាលដែលជាប់នៅទីនោះ ក្នុងអំឡុងពេលដែលមាន ព្យុះសេនឌី។

យ៉ាងណាមិញ នៅក្នុងហេតុការណ៍នេះ មានសាក្សីបាននិយាយប្រាប់ថា ស្រ្ដីរូបនេះបានហក់ចូលទៅក្នុងទឹក ដើម្បីហែលទៅជួយសត្វទា ខណៈពេលដែល កូនអាយុ ៤ ឆ្នាំរបស់ស្រ្តីរូបនោះបាន ដើរតាមពីក្រោយនាង ប៉ុន្តែជាសំណាងល្អដែលបាន អ្នកនៅក្បែរនោះ បានជួយចាប់កូនតូច នោះទាន់ពេលវេលា បើមិនបានជួយចាប់នោះទេ នោះកូននេះនឹងហក់ទៅតាមម្ដាយជាមិនខាន។ ទោះជាយ៉ាងណា នាងត្រូវបានប៉ូលីសពន្លត់អគ្គិភ័យ ដែលមានស្ថានីយនៅជិតនោះ ជួយសង្រ្គោះទាន់ពេលវេលា។ បន្ទាប់ពីធ្វើការជួយសង្រ្គោះទើប ប៉ូលីសដឹងថា ស្រ្ដីនេះកំពុងតែស្ថិតនៅក្នុងសភាពស្រវឹង ហើយនាងបាននិយាយប្រាប់ទៅប៉ូលីសថា នាងបានរអិលជើងធ្លាក់ចូលទៅក្នុងទឹក មិនមែនជួយសត្វទា ដូចជាអ្វីដែលគេនិយាយនោះទេ។

នៅក្នុងនេះផងដែរ ប៉ូលីសបានអោយដឹងថា ស្រ្តីដែលបង្កគ្រោះថ្នាក់នេះមានឈ្មោះថា Justina Laniewski អាយុ៤១ឆ្នាំ ហើយត្រូវបានជាប់ចោទពីបទដូចជា បង្កភាពចលាចលនៅតាមសាធារណៈ និងធ្វេសប្រហែស ក្នុងការមើលថែរក្សាកូន និងការផ្ទុកជាតិស្រវឹងលើសកំរិតដែលប៉ូលីសបានអនុញ្ញាត។

តើប្រិយមិត្តអ្នកអានយល់ថានេះជាចេតនា ឬ ជាការធ្វេសប្រហែសរបស់ស្រ្តីរូបនេះដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]