ក្តីស្រមៃដែលគូស្វាមីភរិយាតែងតែប្រាថ្នានោះ ​គឺការចង់បានកូនចៅបន្តពូជពង្សដើម្បីឱ្យជីវិតគូស្នេហ៍ទាំងពីរក្លាយជាគ្រួសារមួយដ៏ពេញលក្ខណៈដូចគេដូចឯង។ អ្នកខ្លះធ្លាប់មានកូនម្តងហើយ តែពិបាកនឹងមានកូនបន្ថែមទៀត ចំណែកអ្នកខ្លះទៀត រៀបការច្រើនឆ្នាំនៅតែមិនមានកូនស្នងត្រកូល មិនថាប្រឹងប្រែងយ៉ាងណាក៏ដោយ។ 

ជួនកាលការដែលមិនមានកូនក៏ដោយសារឥទ្ធិពលថ្នាំពន្យារកំណើត ការជក់បារី ម្យ៉ាងទៀតអ្នកដែលទើបតែសម្រាលបុត្ររួច និងអ្នកដែលកំពុងបំបៅកូនដោយទឹកដោះក៏ជាកត្តាចម្បងដែលបង្អាក់ឱកាសការមានកូនបានផងដែរ។ តែបញ្ហាទាំងនេះក៏មិនមែនជាកត្តាដែលធ្វើឱ្យអ្នកគ្មានកូនទាំងស្រុងដែរ នៅក្នុងនោះក៏អាចមានបញ្ហា និងកត្តាផ្សេងៗជាច្រើនរួមផ្សំផងដែរ។

តោះ! តាមដានទាំងអស់គ្នាតើមានកត្តា ឬមូលហេតុអ្វីខ្លះដែលធ្វើឱ្យមនុស្សស្រីពិបាកនឹងមានកូនដូចខាងក្រោមនេះ៖ 

# ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់

រាល់អាហារដែលមានសម្បូរទៅដោយជាតិខ្លាញ់ដូចជា ភីហ្សា បឺហ្គឺ ដំឡូងបំពង សុទ្ធតែជាមូលហេតុដែលបង្អាក់ដំណើរការបង្កបង្កើតអូវ៉ុល និងអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រេតក៏អាចបង្កជាហានិភ័យជំងឺ Ovulatory (ទាក់ទងនឹងអូវ៉ុល) ដល់ទៅ ៧៣% បានផងដែរ។ ដូច្នេះរាល់ពេលដែលអ្នកឃ្លានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងស្ករអស់ទាំងនោះ គួរជំនួសវិញដោយអាហារសម្រន់ដែលសម្បូរជីវជាតិដូចជា ផ្លែចេក ផ្លែបឺរ ឬទឹកដោះគោជូរជាដើមទើបប្រសើរជាង។

រាល់អាហារដែលមានសម្បូរទៅដោយជាតិខ្លាញ់ដូចជា ភីស្សា បឺហ្គឺ ដំឡូងបំពង សុទ្ធតែជាមូលហេតុដែលបង្អាក់ដំណើរការបង្កបង្កើតអូវ៉ុល និងអាហារដែលសម្បូរទៅដោយ កាបូអ៊ីដ្រាត ដែលអាចបង្កជាហានិភ័យជំងឺ Ovulatory (ទាក់ទងនឹងអូវ៉ុល) ដល់ទៅ ៧៣%

# ហាត់ប្រាណខ្លាំងពេក

ការធ្វើលំហាត់ប្រាណជាទម្លាប់ដែលល្អសម្រាប់សុខភាព និងសម្រស់។ ប៉ុន្តែនៅពេលដែលអ្នកខំហាត់ប្រាណប្រើកម្លាំង  និងប្រើរយៈពេលយូរពេកនឹងធ្វើឱ្យរាងកាយរបស់អ្នកទន់ខ្សោយ  បាក់កម្លាំង   និងប៉ះពាល់ដល់សុខភាពបន្តពូជ ដែលជាហេតុផលមួយដែលបណ្តាលឱ្យអ្នកពិបាកនឹងមានកូនបានផងដែរ។  ដូច្នេះគួរតែរកគន្លឹះ និងវិធីហាត់ប្រាណឱ្យបានសមស្របតាមកម្រិតសុខភាពរបស់អ្នកទើបប្រសើរជាង។

នៅពេលដែលអ្នកខំហាត់ប្រាណប្រើកម្លាំង និងប្រើរយៈពេលយូរពេកនឹងធ្វើឱ្យរាងកាយរបស់អ្នកទន់ខ្សោយ បាត់កម្លាំង និងប៉ះពាល់ដល់សុខភាពបន្តពូជ

# រូបរាងស្គមស្គាំងមិនត្រូវតាមបទដ្ឋាន

ការមានរូបរាងស្គមស្គាំង ឬទាបជាងបទដ្ឋាន BMI អាចបញ្ជាក់ថាអ្នកខ្វះខាតជីវជាតិចិញ្ចឹម និងអាហារូបត្ដម្ភផ្សេងៗជាហេតុធ្វើឱ្យអរម៉ូនធ្វើការមិនប្រក្រតីដែលអាចមានបញ្ហាដល់ការមានផ្ទៃពោះ និងការសម្រាលកូនមុនកាលកំណត់ (កើតមុនខែ) ជាដើម។ ដូច្នេះគួរតែពិនិត្យសុខភាព ឬពិភាក្សាជាមួយពេទ្យជំនាញដើម្បីតាមដានកាល់ឡូរី និងទំងន់របស់អ្នកឱ្យបានសមស្របតាមបទដ្ឋាន។

ការមានរូបរាងស្គមស្គាំង ឬទាបជាងបទឋាន BMI អាចបញ្ជាក់ថាអ្នកខ្វះខាតជីវជាតិចិញ្ចឹម និងអាហារូបត្ដម្ភផ្សេងៗជាហេតុធ្វើឱ្យអរម៉ូនធ្វើការមិនប្រក្រតីដែលអាចមានបញ្ហាដល់ការមានផ្ទៃពោះ និងការសម្រាលកូនមុនកាលកំណត់

# ដៃគូរបស់អ្នកមានបញ្ហាតានតឹង

តាមការស្រាវជ្រាវបានបង្ហាញថា ពេលដែលដៃគូជាបុរសអ្នកមានភាពតានតឹង មិនថាទាំងរឿងគ្រួសារ សង្គម ការងារ និងស្នេហាសុទ្ធតែប៉ះពាល់ដល់ការបង្កកំណើតទាំងអស់។ ដូច្នេះអ្នកជាមនុស្សស្រីត្រូវតែនៅជិត នៅក្បែរផ្តល់ការប្រឹក្សា និងមិនត្រូវបន្ថែមសម្ពាធដល់បុរសនោះទេ។  

តាមការស្រាវជ្រាវបានបង្ហាញថា ពេលដែលដៃគូជាបុរសអ្នកមានភាពតានតឹង មិនថាទាំងរឿងគ្រួសារ សង្គម ការងារ និងស្នេហាសុទ្ធតែប៉ះពាល់ដល់ការបង្កកំណើតទាំងអស់

# មិនបានប្រើទឹករំអិលជំនួយ

ការប្រើទឹករំអិលជំនួយរាល់ពេលរួមដំណេកជាមួយដៃគូក៏ជាឱកាសមួយដែលធ្វើឱ្យអ្នកអាចនឹងមានឱកាសមានផ្ទៃពោះខ្ពស់បានផងដែរ។ ដោយគេបានដឹងថាបច្ចុប្បន្ននេះមានទឹករំអិលដែលអាចជួយបង្កើនសមត្ថភាពបង្កកំណើតរបស់មនុស្សប្រុសបាន។ ដូច្នេះអ្នកគួរតែប្រើប្រាស់ផលិតផលដែលត្រូវត្រូវមានគុណភាពដោយពិនិត្យមើលទឹករំអិលណាដែលមាន កម្រិត pH សមស្រប (7.2 ទៅ 8.0)  ឬមានធាតុផ្សំផ្សេងៗទៀតដូចជា ម៉ាញ៉េស្យូម និងជាតិកាល់ស្យូមដែលធ្វើចេញពីវត្ថុរាវធម្មជាតិ។ នៅក្នុងនោះប្រេងសម្រាប់ទារក(Baby oil) ក៏អាចយកមកប្រើការ និងមានប្រសិទ្ធភាពបានផងដែរ។  

ការប្រើទឹករំអិលជំនួយរាល់ពេលរួមដំណេកជាមួយដៃគូក៏ជាឱកាសមួយដែលធ្វើឱ្យអ្នកអាចនឹងមានឱកាសមានផ្ទៃពោះខ្ពស់បានផងដែរ

# ការគណនាវដ្តរដូវមិនបានត្រឹមត្រូវ

វិធីគណនាវដ្តរដូវប្រចាំខែ និងការរាប់ថ្ងៃខែដែលមានឱកាសខ្ពស់ក្នុងការមានផ្ទៃពោះ ជាវិធីធម្មជាតិដែលនារីៗគ្រប់រូបតែងតែប្រើប្រាស់។ ប៉ុន្តែការគណនាតាមវិធីបែបនេះអាចនឹងមិនត្រឹមត្រូវ ឬគ្មានប្រសិទ្ធភាពចំពោះអ្នកដែលមានបញ្ហាវដ្តរដូវមិនទៀងទាត់។ ដូច្នេះអ្នកគួរតែប្រើប្រាស់កម្មវិធីជំនួយបន្ថែម  ឬទៅប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំនាញទើបជាការប្រសើរ៕

វិធីគណនាវដ្តរដូវប្រចាំខែ និងការរាប់ថ្ងៃខែដែលមានឱកាសខ្ពស់ក្នុងការមានផ្ទៃពោះ ជាវិធីធម្មជាតិដែលនារីៗគ្រប់រូបតែងតែប្រើប្រាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]