ចិន៖ អ្នកភូមិនាំគ្នាភ្ញាក់ផ្អើល និងងឿងឆ្ងល់ក្រោយប្រទះឃើញ សាកសពគ្រោងឆ្អឹងនាគប្រវែងវែងមួយក្បាលនៅកណ្តាលវាលស្រែ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រុកមួយក្រុមបានប្រទះឃើញគ្រោងឆ្អឹងចម្លែកសង្ស័យថាជានាគ ស្ថិតនៅលើដីវាលស្រែមួយកន្លែងក្នុងទីក្រុង Zhangjiakou ភាគខាងជើងខេត្ត Hebei ប្រទេសចិន។  អ្នកស្រុកភូមិដែលរស់នៅក្នុងតំបន់នោះ ពេលឃើញហើយអ្នកខ្លះជឿថាជាសត្វនាគមែន។ 

បើទោះបីជាសាកសពគ្រោងឆ្អឹងនាគដែលរកឃើញនោះ វាមានរូបរាងសណ្ឋាន មិនសូវជាដូចខ្លាំងទៅនឹងសត្វនាគបុរាណចិន (ដូចក្នុងរឿងនិទានបែបទេវកថា) ចេះហោះចេះហើរ និងជ្រែកទឹកយ៉ាងណាក្តី។ សាកសពគ្រោងឆ្អឹងនោះ មានប្រវែង ប្រហែល ១៨ម៉ែត្រ មានឆ្អឹងដៃតូចៗចំនួន ២លាតសន្ធឹងនៅចំកណ្តាល ប៉ុន្តែបែរជាមានឆ្អឹងលលាដ៏ក្បាលមើលទៅហាក់បីដូចជាសត្វគោទៅវិញ។

តាមការឲ្យដឹង វាដូចជាការតម្រៀបទុកដោយចេតនារបស់នរណាម្នាក់ ដើម្បីលេងសើចបោកបញ្ឆោតភ្នែកអ្នកភូមិ ឬគ្រាន់តែជាការរៀបចំដើម្បីថតរឿងមួយតែប៉ុណ្ណោះ។ ព្រោះអ្វីដែលជាការពិត គ្រោងឆ្អឹងទាំងនោះ គឺមើលទៅដូចជាឆ្អឹងគោ និងឆ្អឹងសត្វចៀមទៅវិញទេ។

អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិលើកឡើងយ៉ាងដូច្នេះដែរថា «មើល៎ចុះ! អ្នកភូមិបែរជានាំគ្នាទៅជិះលើគ្រោងឆ្អឹងនោះ ហាក់បីដូចជាមិនគោរពអីបន្តិចសោះ ដូច្នេះពួកគេច្បាស់ជាដឹងហើយថា ការពិតវាគឺជាអ្វីឲ្យពិតប្រាកដនោះ អាចមិនមែនជាគ្រោងឆ្អឹងនាគទេ»

ទោះបីជាយ៉ាងណា អាជ្ញាធរនៅក្នុងតំបន់មិនទាន់ធ្វើសេចក្តីថ្លែងការណ៍ណាមួយ ឲ្យកាន់តែជ្រាបច្បាស់ អំពីអ្វីដែលអ្នកភូមិនាំគ្នាផ្អើលទៅមើល ទាក់ទងទៅនឹងគ្រោងឆ្អឹងនាគនោះនៅឡើយទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

អ្នកភូមិមួយនៅចិន នាំគ្នាងឿងឆ្ងល់ក្រោយប្រទះឃើញ សាកសពគ្រោងឆ្អឹងនាគប្រវែង វែងមួយក្បាលកណ្តាលវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើអ៊ីនធើណែត
សាកសពគ្រោងឆ្អឹងនាគនេះ មានប្រវែង៦០ហ្វីត (ប្រហែលជា១៨ម៉ែត្រ) មានឆ្អឹងដៃចំនួន២លាតសន្ធឹងនៅចំកណ្តាល និងមានឆ្អឹងលលាដ៏ក្បាលមើលទៅ ហាក់បីដូចជាសត្វគោទៅវិញ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]