ភ្នំពេញ៖ ការស្លាប់របស់ តារាចម្រៀង សាន ស្រីឡៃ នៅតែធ្វើឲ្យមហាជន និង អ្នកគាំទ្រ ក្តុកក្តួល និង អាណិតរូបនាងជាខ្លាំង ហើយនៅតែមិនចង់ជឿថា នាងស្លាប់យ៉ាងឆាប់រហ័សបែបនេះសោះ។

ក្នុងនោះ បន្ទាប់ពីស្រីឡៃ ស្លាប់ទៅ នាងនៅសល់កិច្ចការជាច្រើន ដែលធ្វើមិនទាន់ធ្វើហើយ ដូចជាការ ថតបទចម្រៀង និង ថតខ្សែភាពយន្តជាដើម។

ដូច្នេះហើយទើប មហាជនជាច្រើនមានចម្ងល់ថា «តើរឿង“រាជនីភូមិគ្រឹះ” នឹងត្រូវកាត់ប្លង់ស្រីឡៃចោល ហើយប្តូរតួថ្មីមែនទេ?» ។ នេះគឺជាអ្វីដែល មហាជនចង់ឲ្យមានការ បកស្រាយណាមួយជាក់លាក់ អំពីបញ្ហាមួយនេះ ។

យ៉ាងណាមិញ មានការLive វីដេអូមួយ ពីគណនីផ្ទាល់របស់ អ្នកនាង សូដា នីតា នៅឯវត្តតម្កល់សពរបស់ អ្នកនាង សាន ស្រីឡៃ នាពេលម្សិលមិញនេះ។ ប៉ុន្តែនៅក្នុងវីដេអូនោះ មានការបកស្រាយ អំពីប្លង់សាច់រឿង«រាជនីភូមិគ្រឹះ» ពីអ្នកនាង ចន ច័ន្ទលក្ខណាថា៖ “ប្លង់របស់ស្រីឡៃ គឺមិនកាត់ចោលនោះទេ ព្រោះចង់ទុកអនុស្សាវរីយ៍ របស់គាត់ ហើយពួកយើងគ្រាន់តែ ប្តូរតួហើយថតបន្ថែមបន្តពីប្លង់ របស់នាងតែប៉ុណ្ណោះ ហើយសង្ឃឹមថា មហាជននឹងយោគយល់ចំពោះ បញ្ហាមួយនេះ”។

គួររំលឹកផងដែរថា សពរបស់ស្រីឡៃ នឹងត្រូវបូជានៅឯវត្ត នាវេលាព្រឹកនេះហើយ៕ 

រូបពេលស្រីឡៃថតរឿង «រាជនីភូមិគ្រឹះ»
រូបពេល ស្រីឡៃ និង សូដានីតា ថតរឿង «រាជនីភូមិគ្រឹះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ