ភ្នំពេញ៖ ព្រឹកនេះជាថ្ងៃចុងក្រោយ ដែលត្រូវបូជា សពអតីតបេក្ខនារីThe Voice Cambodia អ្នកនាង សាន ស្រីឡៃ ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោមថ្វីដៃអតីតស្វាមី។

ការបាត់បង់តារាស្រីរូបនេះ បានធ្វើឲ្យគ្រប់គ្នាមានការអាណិត ថែមទាំងតក់ស្លុតជាខ្លាំង សឹងតែមិនអាចទទួលយកដំណឹងមួយនេះបាន ។

អ្វីដែលកាន់តែធ្វើឲ្យ ប្រិយមិត្តអ្នកគាំទ្រ អាណិត ស្រីឡៃ ជាងគេ គឺទាក់ទងជីវិតឯកជន ព្រោះតាមពិតទៅ នាងមានជីវភាពមិនសម្បូរបែប ដូចតារាល្បីៗមួយចំនួននោះទេ។

ជាក់ស្ដែង បើតាមអត្ថន័យសារ ដែលអ្នកគ្រូសំណព្វរបស់ ស្រីឡៃ អ្នកនាង ពេជ្រ សោភា បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយរៀបរាប់ ទាំងក្ដុកក្ដួលថា៖ «ស្រីឡៃក្រែងថាស្រលាញ់ឈុតនេះណាស់មែនទេ ក្រែងចង់បានវាមែនទេ អោយមកផ្ទះបងតែងតែលួចមើលអាវនឹង ស្បែកជើងនឹង ហើយនិយាយបង់រំលួសបានទេអ្នកគ្រូ ខ្ញុំពិតជានឹកនាងណាស់ស្រីឡៃ ដ៏កម្សត់ សំរាកចុះបងដឹងថាអូនហត់ពេកហើយ » ។

ពេលបានអានសារមួយនេះហើយ ទើបយើងដឹងកាន់់តែច្បាស់ថា ស្រីឡៃ នាងមានជីវិតកម្សត់ខ្លាំងបែបនេះសោះ។

គួរបញ្ជាក់ដែរថា កាលពេល ស្រីឡៃ មកប្រលងកម្មវិធីThe Voice Cambodia នាងគ្មានសម្លៀកបំពាក់ល្អៗ សម្រាប់ស្លៀកពេលប្រកួត រហូតដល់ថ្នាក់ពេលខ្លះ ពេជ្រ សោភា ដែលជាគ្រូបង្វឹក បានឲ្យនាងទៀតផង ៕ 

សារដែល ពេជ្រ សោភា បានបង្ហោះក្នុងបណ្ដាញសង្គម
នេះជាសម្លៀកបំពាក់ ដែល ស្រីឡៃ ចង់ទិញបង់រំលោះពី អ្នកគ្រូខ្លួន
ពេជ្រ សោភា និង ស្រីឡៃ ច្រៀងរួមគ្នា ពេលនាងប្រកួតក្នុងកម្មវិធី The voice
ពេជ្រ សោភា និង ស្រីឡៃ កាលនាងនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ