អង់គ្លេស៖ កាលពីថ្មីៗនេះក្រុមហ៊ុន Curiscope ដែលជាក្រុមហ៊ុនមួយមកពីចក្រភពអង់គ្លេស បានបង្ហាញកម្មវិធីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Curiscope Virtuali-tee ដែលជាកម្មវិធីមួយអាចជួយឲ្យអ្នកមើលឃើញគ្រឿងក្នុងរបស់មនុស្សបានដោយគ្រាន់តែប្រើកម្មវិធីទូរស័ព្ទ និងពាក់អាវម៉្យាងដែលជួយសម្រួលឲ្យកម្មវិធី Virtual Reality មានដំណើរការប៉ុណ្ណោះ។

កម្មវិធី Curiscope Virtuali-tee

ប្រធានក្រុមហ៊ុន Curiscope លោក Ed Barton បានប្រាប់សារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួនបានប្រើបច្ចេកវិទ្យា Virtual Reality និង Augmented Reality ដើម្បីជំនួយដល់ការមើលឃើញគ្រឿងក្នុងរបស់មនុស្ស  ប៉ុន្តែវាមិនមែនជាគ្រឿងក្នុងរបស់អ្នកពិតៗនោះទេ ហើយវាគ្រាន់តែជារូបភាពដែលផុសនៅលើអេក្រង់ទូរស័ព្ទប៉ុណ្ណោះ។

អាវយឺត និងកម្មវីធីនេះគឺជាឧបករណ៍ដ៏អស្ចារ្យមួយសម្រាប់អ្នកចង់ដឹង ចង់ឃើញ ហើយវាក៏អាចជួយដល់គ្រូពេទ្យ និងនិសិត្សផ្នែកវេជ្ជសាស្ត្រផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពេលនេះ ក្រុមហ៊ុន Curiscope បានទទួលការវិនិយោគទុនប្រហែលជា ១លានដុល្លារ ហើយពួកគេក៏បានលក់អាវដែលធ្វើឲ្យកម្មវិធីនេះមានដំណើរការចំនួន ៣ ០០០អាវផងដែរ៕

អាវដែលជួយដល់ការដំណើរការកម្មវិធី Curiscope Virtuali-tee
កម្មវិធី Curiscope Virtuali-tee
ពណ៌សម្រាប់ជ្រើសរើស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]