ភ្នំពេញ៖ រឿងរ៉ាវនៃការស្លាប់របស់អតីតបេក្ខភាព នៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី២ និងតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សាន ស្រីឡៃ កំពុងតែបានក្លាយ ទៅជាប្រធានបទមួយដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។

ដោយការស្លាប់របស់អ្នកនាង សាន ស្រីឡៃ កើតឡើងព្រោះតែភ្លើងប្រច័ណ្ឌរបស់ស្វាមីនាង ហើយការប្រច័ណ្ឌនេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានគិតថាវាកើតឡើង ព្រោះតែលោក បញ្ញា សិទ្ធ ដែលជាតារាចម្រៀង និងតារាសម្តែងរួមការងារជាមួយនឹងអ្នកនាង សាន ស្រីឡៃ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹក របស់អ្នកទាំងពីរដែលមានភាពស្និទ្ធស្នាលនឹងគ្នា។

ប៉ុន្តែរឿងនេះត្រូវបានលោក បញ្ញា សិទ្ធ បដិសេធទាំងស្រុង ព្រមទាំងបានចេញវីដេអូភ្លាមៗបកស្រាយអំពីទំនាក់ទំនងរវាងលោក និងអ្នកនាង សាន ស្រីឡៃ យ៉ាងច្បាស់ៗថាលោក និងស្រីឡៃ គឺមានការស្រលាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធបំផុត ប្រៀបបានដូចជាបងប្អូនបង្កើតនឹងគ្នាដូច្នោះដែរ គ្មានទំនាក់ទំនងស្នេហាជាមួយនឹងគ្នានោះឡើយ

ហើយរូបភាពថតស្និទ្ធស្នាលជាមួយនេះ ក៏ត្រូវបានលោក បញ្ញា សិទ្ធ បង្ហោះនៅលើហ្វេសប៊ុកតាំងពីយូរណាស់មកហើយ។

គួរឱ្យដឹងផងដែរថា តារាចម្រៀងអ្នកនាង សាន ស្រីឡៃ ត្រូវបានអតីតស្វាមីដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងត្រង់មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា កណ្តាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦តុលាកន្លងទៅ។ ហើយមរណភាពរបស់នាង បានបន្សល់ទុកនូវភាពក្រៀមក្រំយ៉ាងខ្លាំងចំពោះតារាជាច្រើនរូប៕  

តោះស្តាប់ការបកស្រាយរបស់លោក បញ្ញា សិទ្ធ ដូចខាងក្រោមនេះ៖ 

រូបភាពស្និទ្ធស្នាលរបស់លោក បញ្ញា សិទ្ធ និងអ្នកនាង សាន ស្រីឡៃ ដែលធ្លាប់បានថតរួមគ្នា
រូបភាពស្និទ្ធស្នាលរបស់លោក បញ្ញា សិទ្ធ និងអ្នកនាង សាន ស្រីឡៃ ដែលធ្លាប់បានថតរួមគ្នា
រូបភាពស្និទ្ធស្នាលរបស់លោក បញ្ញា សិទ្ធ និងអ្នកនាង សាន ស្រីឡៃ ដែលធ្លាប់បានថតរួមគ្នា
រូបភាពស្និទ្ធស្នាលរបស់លោក បញ្ញា សិទ្ធ និងអ្នកនាង សាន ស្រីឡៃ ដែលធ្លាប់បានថតរួមគ្នា
លោក បញ្ញា សិទ្ធ
អ្នកនាង សាន ស្រីឡៃ
បញ្ញា សិទ្ធ យំពេល សាកសាព ស្រីឡៃ កំពុងតែបូជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ