ភ្នំពេញ៖ ចាប់ពីពេលនេះទៅ តារាចម្រៀងស្រី ដ៏ស្រស់ស្អាត សាន ស្រីឡៃ លែងនៅលើលោកនេះ ហើយប្រិយមិត្ត ក៏លែងឃើញវត្តមានរូបនាង តាមកញ្ចក់ទូរទស្សន៍ទៀតហើយ ដែលសាកសពរបស់នាង កំពុងតែត្រូវបូជា នៅវត្ត។

ក្នុងនោះដែរ គេក៏សង្កេតឃើញថា នៅថ្ងៃបូជា វេលាព្រឹកនេះ ក៏មានតារាមួយចំនួន តូចតែប៉ុណ្ណោះ បានចូលរួម ដោយបានឃើញ តារាចម្រៀងប្រុស លោក ងួន ចាន់ដេវីត កញ្ញា សូដា នីតា អ្នកនាង ចន ច័ន្ទលក្ខណា និងអ្នកដឹកនាំរឿង ជាដើម។

គួររំលឹកផងដែរថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី «The Voice Cambodia» រដូវកាលទី២  សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា តាមផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងជាងបួនល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ចំណែកខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បន្ទាប់ពីបានបាញ់សម្លាប់អតីតភរិយា៕

អ្នកនាង​ សាន ស្រីឡៃ
សាកសព អ្នកនាង សាន ស្រីឡៃ
សាកសពរបស់អ្នកនាង នឹងត្រូវបូជា ក្នុងពេលបន្តិចទៀតនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ