តើធ្មេញរបស់អ្នកមានសុខភាពល្អហើយឬនៅ? តើនៅពេលដែលអ្នកពិសាភេសជ្ជៈដែលត្រជាក់ម្តងៗធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនមានផាសុកភាពមែនទេ? តើអ្នកមានអារម្មណ៍ថាស្រៀវធ្មេញនៅពេលដែលអ្នកដុសធ្មេញ ឫក៏ទទួលទានម្ហូបអាហារដែរឬទេ? ប្រសិនបើអ្នកមានអាការបែបនេះនោះ បង្ហាញថា អ្នកកំពុងជួបប្រទះនូវបញ្ហាសុខភាពមាត់ធ្មេញហើយ។ 

ខាងក្រោមជាមូលហេតុទាំង៧ ដែលបណ្តាលឲ្យអ្នកជួបប្រទះនូវបញ្ហាសុខភាពមាត់ធ្មេញ៖

១. ចំណាយពេលដុសធ្មេញយូរពេក៖

ចំណាយពេលដុសធ្មេញយូរពេក

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការដុសធ្មេញយូរពេកក៏អាចធ្វើឲ្យយើងបាត់បង់ អារម្មណ៍ ឬលែងដឹងថាមានញ្ញាណ (Sense) នៃគ្រាប់ធ្មេញក្នុងមាត់របស់យើងតទៅទៀត ។ ម្យ៉ាងវិញទៀត ពេលដែលយើងដុសធ្មេញដោយប្រើប្រាស់ច្រាស់ដុសធ្មេញរឹងពេក និងសង្កត់ខ្លាំងៗពេក ក៏អាចបំផ្លាញញ្ញាណធ្មេញរបស់អ្នកផងដែរ។

ដំណោះស្រាយ៖ យោងតាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំដុសធ្មេញ Colgate បានណែនាំថា ដើម្បីថែរក្សាញ្ញាណធ្មេញរបស់យើង គឺយើងត្រូវប្រើពេលវេលា ត្រឹមតែ ២ ឫ ៣នាទីបានហើយក្នុងការដុសធ្មេញម្តងៗ ហើយត្រូវដុសថ្មមៗ ជាមួយ សរសៃច្រាស់ដុះធ្មេញណាដែលទន់។

២. បរិភោគអាហារដែលមានជាតិជូរប្រៃ៖

បរិភោគអាហារដែលមានជាតិជូរប្រៃ

នៅពេលដែលអ្នកបរិភោគអាហារដែលមានជាតិជូរប្រៃច្រើន វានឹងបំផ្លាញញ្ញាណធ្មេញរបស់អ្នក។ ម្ហូបអាហារដែលមានជាតិជូរប្រៃរួមមានដូចជា ទឹកជ្រលក់ប៉េងប៉ោះ ក្រូចឆ្មារ ក្រូចថ្លុង ផ្លែគីវី និងត្រសក់ជ្រក់ ជាដើម -ល-។ ដូច្នេះដើម្បីថែរក្សាសុខភាពមាត់ធ្មេញ និងញ្ញាណធ្មេញ ចូរចៀសវាងការបរិភោគអាហារដែលមានជាតិជូរប្រៃច្រើនពេក។

៣. ដុះខាត់ ឬកកិតធ្មេញ

ដុះខាត់ ឬកកិតធ្មេញ

ធ្មេញរបស់យើងស្រោបជុំវិញទៅដោយកាចាធ្មេញ (Enamel) ជាអ្នកការពារ ដូច្នេះបើកាចាមានការបាត់បង់ នោះយើងក៏បាត់បងអ្នកការពារធ្មេញដែរ ព្រោះវានឹងងាយប៉ះពាល់ទៅដល់ស្រទាប់កណ្តាលនៃធ្មេញ ដែលមានបំពង់ឆ្ពោះទៅកាន់សរសៃធ្មេញ។ ហេតុនេះហើយវិធីសាស្រ្តដែលរក្សាឲ្យធ្មេញសស្អាតល្អ គឺមានតែការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា។

៤. មានកំណក ឬកំទេចកំទីនៃចំណីអាហារជាប់ធ្មេញច្រើនពេក៖

មានកំណក ឬកំទេចកំទីនៃចំណីអាហារជាប់ធ្មេញច្រើនពេក

គោលបំណងសំខាន់បំផុតនៃការប្រើខ្សែ ឬ Floss យកមកសម្អាតតាមចន្លោះប្រហោងជើងធ្មេញ គឺដើម្បីទាញយកកាកសំណល់នៃកំទេចកំទីចំណីអាហារ ឬកំណកផ្សេងៗ ដែលជាប់នឹងធ្មេញរបស់យើង។ ហេតុអ្វីយើងត្រូវសម្អាតកំណកអាហារទាំងនោះចេញឲ្យអស់ពីធ្មេញ? ព្រោះវាអាចធ្វើឲ្យកាចាធ្មេញខូចខាត និងស្តើងទៅៗបាន។ ដូចយើងដឹងហើយថា កាចាធ្មេញជាអ្នកស្រោបពីក្រៅគ្រាប់ធ្មេញ និងជាអ្នកការពារធ្មេញរបស់យើង។ ហេតុនេះហើយយើងក៏ត្រូវការពារកាចាធ្មេញយើងឲ្យបានល្អដូចគ្នាដែរ។ ដំណោះស្រាយនោះគឺត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីរកការព្យាបាល ឬសម្អាតជាដើម ក្នុងរយៈពេលយ៉ាងហោចណាស់ ក៏រៀងរាល់ ៦ខែម្តងដែរ។

៥. អ្នកធ្លាប់ឆ្លងកាត់ការដកធ្មេញ ឬវះកាត់ធ្មេញពីមុនមក៖

អ្នកធ្លាប់ឆ្លងកាត់ការដកធ្មេញ ឬវះកាត់ធ្មេញពីមុនមក

ជាទូទៅសម្រាប់អ្នកធ្លាប់ត្រូវដកធ្មេញ ឬវះកាត់រន្ធឬសធ្មេញ ជាដើម ប្រាកដជាជួបអាការស្រៀវធ្មេញជាក់ជាមិនខាន។ បើសិនជាវានៅបន្តមិនព្រមបាត់ស្រៀវក្នុងរយៈពេលខ្លីទេ អ្នកគួរតែទៅកាន់ពេទ្យធ្មេញដើម្បីជួបអ្នកជំនាញ ព្រោះករណីនេះ វាអាចជាសញ្ញាប្រាប់ថាមានការឆ្លងមេរោគ។

៦. ធ្មេញរបស់អ្នកប្រេះបែក៖

ធ្មេញរបស់អ្នកប្រេះបែក

ជាទូទៅធ្មេញដែលមានសភាពប្រេះ ឬបែក ច្រើនតែបង្កឲ្យកើតមានអាការស្រៀវធ្មេញ។ ដំណោះស្រាយករណីនេះ គឺនៅតែត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យជាក់ស្តែង មុនពេលសម្រេចថា តើគួរដកធ្មេញចោលតែម្តង ឬគ្រាន់តែត្រូវប៉ះធ្មេញឲ្យជិតវិញ។

៧. គែមៗនៃទីតាំងធ្លាប់បិទ ឬប៉ះធ្មេញមានសភាពពុក ៖

គែមៗនៃទីតាំងធ្លាប់បិទ ឬប៉ះធ្មេញមានសភាពពុក

ពេលយើងកាន់តែចាស់ទៅ កន្លែងដែលធ្លាប់គ្រូពេទ្យបិទធ្មេញឲ្យនោះ វានឹងមិនមាំស្អាតដូចមុនទេ វាអាចមានកន្លែងខ្លះខូចទ្រង់ទ្រាយ ឬប្រេះពុក ទៅតាមពេលវេលា។ ចន្លោះប្រហោងទាំងនេះ ជាឱកាសល្អសម្រាប់មេរោគចូលទៅក្នុងធ្មេញ ហើយយូរៗទៅ កាចាធ្មេញដែលរុំព័ទ្ធជាប្រព័ន្ធការពារនោះ ក៏វាចុះអន់ថយ ឬខូចខាតទៅតាមនោះដែរ។ បើអ្នកជួបបញ្ហានេះ ជម្រើសល្អគួរតែទៅជួបគ្រូពេទ្យ ដើម្បីផ្លាស់ប្តូរថ្មីឡើងវិញ។

យ៉ាងណាមិញ ដើម្បីការពារកុំឲ្យមានអាការស្រៀវធ្មេញនេះកើតឡើង លោកអ្នកអាចប្រើថ្នាំដុសធ្មេញ Colgate SENSITIVE Pro-Relief ដោយធ្វើការដុសធ្មេញ ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។

លោកអ្នកអាចប្រើថ្នាំដុសធ្មេញ Colgate SENSITIVE Pro-Relief ដោយធ្វើការដុសធ្មេញ

ថ្នាំដុសធ្មេញ Colgate SENSITIVE Pro-Relief ជាថ្នាំដុសធ្មេញដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារការស្រៀវធ្មេញព្រោះវា បានចម្រាញ់ចេញពីសារធាតុ ផ្លរអរាយ៍ ដើម្បីការពារធ្មេញរបស់អ្នក មិនឲ្យមានការឈឺចាប់ ធ្វើឲ្យធ្មេញរបស់អ្នកសចែងចាំង និងខ្យល់ដកដង្ហើមស្រស់ថ្លាជាប់បានយូរ។

អ្នកអាចរកទិញបាននៅគ្រប់ទីផ្សារដែលនៅ ជិតអ្នកបំផុត ជាមួយនឹងតម្លៃសមរម្យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]