ភ្នំពេញ៖ អាចថានេះជារឿងអបិយជំនឿបន្តិចក៏ថាបាន បន្ទាប់ប្រិយមិត្តបានទស្សនាវីដេអូខ្លី ដែលស្ដែងឲ្យឃើញពីសម្ដីរបស់ សាន ស្រីឡៃ តាមរយៈវីដេអូដែលនាងបាន ឡាយ មុនពេលស្លាប់។

ចំពោះវីដេអូនេះបាន ហាក់បីដូចជាឲ្យហេតុមិនល្អចំពោះតារាស្រីរូបនេះខណៈដែល ចុងនាទីដែលនាងជម្រាបលា ប្រិយមិត្តទៅហើយ ស្រាប់តែនាង បាននិយាយតប និងសំនួរអ្នកគាំទ្រយ៉ាងចម្លែក នៅពេលគេសួរថា ស្អីគេនៅខាងក្រោយ នាងបែរជាតបដោយទឹកមុខញញឹមថា ប្រហែលជាអ្នកខ្លះ ខ្មោច។

វាហាក់បីដូចជាស្ដែងៗ និងភ្នែកពេកហើយ បន្ទាប់ពីបិទវីដេអូមួយនេះ មិនបានប៉ុន្មានម៉ោងផង ដំណឹងស្រីឡៃ ត្រូវអតីតស្វាមីបាញ់ប្រហារក៏ផ្ទុះឡើងតែម្ដង។

ហើយចំពោះប្រិយមិត្តប្រហែលអាចជាព្រឺសម្បុលមិនខាន ពេលស្ដាប់សម្ដីចុងក្រោយមួយឃ្លារបស់ សាន ស្រីឡៃ មុនពេលផុតដង្ហើមបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូខ្លីចុងក្រោយរបស់ ស្រីឡៃ ទាំងអស់គ្នា!

ចុះប្រិយមិត្តដ៏ទៃទៀត ជឿឬមិនជឿ ចំពោះរឿងបែបនេះ? 

សាន ស្រីឡៃ ក្នុងវីដេអូដែលនាងបាន ឡាយ មុនពេលស្លាប់
រូបភាព​ ស្រីឡៃ មុនស្លាប់
រូបភាព​ ស្រីឡៃ មុនស្លាប់
រូបភាព​ ស្រីឡៃ ពេលត្រូវអតីតស្វាមីបាញ់ប្រហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ