ភ្នំពេញ៖ នៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2017 អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញឲ្យចូលរួមជាកិត្តិយសក្នុងកម្មវិធីសន្និសីទកាសែត ពីប្រូមូសិនថ្មីនៃក្រុមហ៊ុនមហាលាភឡូតូ។

លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានមានប្រសាសន៍ថា ឆ្នោតមហាលាភឡូតូទើបតែចាប់ផ្ដើមដំណើរការថ្មីនៅកម្ពុជា ហើយឆ្នោតរបស់យើងទទួលបានការវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ។ យើងផ្ដោតសំខាន់លើតម្លាភាពទំនុកចិត្តនិងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសស្មើគ្នាក្នុងការឈ្នះ និងអាចផ្លាស់ប្តូរកម្រិតជីវភាពរបស់ពួកគាត់។ លោកបានបន្ថែមទៀតថា ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនមហាលាភឡូតូយើងខ្ញុំ បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះផងដែរ។ 

លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិឆ្នោតមហាលាភឡូតូ

ដើម្បីជាការថ្លែងអំណរគុណ និងដើម្បីផ្តល់នូវសំណាងជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនមហាលាភឡូតូបានបង្កើតកម្មវិធីដ៏ពិសេសពេញរយៈពេល៣ខែ ជូនដល់អតិថិជនទាំងអស់រួមមាន៖

- ជាវឆ្នោតចំនួន ៤០០០៛ ទទួលបាន លេខលាភចំនួន ១លេខ

- ជាវឆ្នោតចំនួន ៨០០០៛ ទទួលបាន លេខលាភចំនួន ២លេខ

- ជាវឆ្នោតចំនួន ១២០០០៛ ទទួលបាន លេខលាភចំនួន ៣លេខ

- លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ផ្ទួនៗ៖

•  រង្វាន់Jackpot សរុបចំនួន ៦២៨លានរៀល ស្មើរនឹង $១៥៧,០០០

• ឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង $១,០០០ កាន់តែពិសេសនោះគឺ ភ្នាក់ងារលក់ក៏នឹងទទួលបាន រង្វាន់ចំនួន ២០ម៊ឺនរៀលស្មើនឹង៥០$ នៅពេលអតិថិជនឈ្នះរង្វាន់។

មហាលាភនឹងចាប់ផ្តើមជាមួយរង្វាន់ធំ Jackpot ៦២៨លានរៀល ឬ $១៥៧,០០០។រៀងរាល់ថ្ងៃ បើគ្មានអ្នកឈ្នះរង្វាន់ធំនេះ យើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលេខលាភដើម្បីស្វែងរកអ្នកមានសំណាង។ ហើយលទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់លើទូរទស្សន៍ CTN រៀងរាល់ថ្ងៃ។ 

ដូច្នេះទស្សនិកជននៅទូទាំងប្រទេសអាចធ្វើជាសាក្សី និងគណៈកម្មាធិការ ដើម្បីជាសង្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង។

នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជានឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះជាងឆ្នោតដទៃទៀត ដែលគ្មានគុណភាព គ្មានតម្លាភាព និងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ។

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ៖ 095 999 636 ៕

អ្នកតំណាងពីក្រុមហ៊ុនវីង
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសន្និសីទកាសែតពីប្រូមូសិនថ្មីរបស់ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីសន្និសីទកាសែតពីប្រូមូសិនថ្មីរបស់ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ
កម្មវិធីសន្និសីទកាសែតពីប្រូមូសិនថ្មីរបស់ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]