ជប៉ុន៖ លោក Masayoshi Son គឺជានាយកប្រតិបត្តិរបស់ SoftBank ដែលជាក្រុមហ៊ុនពុហជាតិសាសន៍ ខាងទូរគមនាគមន៍ និងអ៊ិនធឺណេតដ៏ធំមួយនៅប្រទេសជប៉ុន។ ក្រុមហ៊ុនមួយនេះបានបង្កើតឡើងនៅឆ្នាំ ១៩៩៧។​ 

គេនៅចាំបានថា កាលពីចុងឆ្នាំ១៩៩៩ ដល់ដើមឆ្នាំ២០០០ ត្រឹមតែរយៈពេល១សប្តាហ៍ ទ្រព្យសម្បត្តិរបស់លោក Masayoshi Son មានតម្លៃកើនឡើងរហូតឈានទៅដល់ ១០ពាន់លានដុល្លារឯណោះ ដោយសារការកើនឡើងនៃប្រាក់ចំណូលដ៏គំហុក ដែលចំនួននេះបានជួយគាត់ឲ្យក្លាយទៅជាមហាសេដ្ឋីលំដាប់ថ្នាក់លេខ១របស់ពិភពលោក នៅឈរពីលើលោក Bill Gates ថែមទៀតផង។

អ្វីដែលជារឿងគួរឲ្យសោកស្តាយនោះគឺថា ក្រុមហ៊ុនរបស់លោកមានការធ្លាក់ចុះប្រាក់ចំណូលខ្លាំងមកវិញក្នុងកំឡុងឆ្នាំ ២០០០ ដល់ ២០០២ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះស្ទើរតែក្ស័យធុន។ នៅក្នុងការធ្លាក់ចុះនៃប្រាក់ចំណូលនេះហើយ ទើបធ្វើឲ្យលោកមានការបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន ហើយធ្វើឲ្យជីវិតដែលធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋី មកនៅត្រឹមជាបុគ្គលធម្មតាទៅវិញ។

អ្វីដែលគួរឲ្យកោតសរសើរខ្លាំងនោះគឺថា បើទោះបីជាលោកបានបាត់បង់ទ្រពសម្បត្តិច្រើនសន្ធឹកសន្ធាប់យ៉ាងនេះក្តី  ក៏លោកនៅតែមិនអស់សង្ឃឹមដែរ។ លោកបានគិតថា នេះជាឱកាសថ្មីមួយសម្រាប់ខ្លួនឯង ក្នុងការរកអ្វីដែលថ្មី ដើម្បីដើរបន្តទៅមុខទៀត។ ពេលនោះលោកមានគំនិតពីរយ៉ាងដូចជា៖ ១. សុំអាជ្ញាបណ្ណពីរដ្ឋាភិបាលដើម្បីបើកក្រុមហ៊ុនផ្តល់សេវាកម្ម Internet ដោយខ្លួនឯង  ២. ទៅទាក់ទងជាមួយក្រុមហ៊ុនផ្តល់សេវាកម្ម Internet ដែលមានស្រាប់។

នៅពេលគម្រោងទី១របស់លោកត្រូវបានបដិសេធដោយរដ្ឋាភិបាល ទើបលោកសម្រេចទៅទាក់ទងជាមួយក្រុមហ៊ុន Vodafone ដើម្បីធ្វើការសហការគ្នា។ ជាចុងក្រោយលោកត្រូវបានក្រុមហ៊ុន Vodafone យល់ព្រមចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិឲ្យលោក Son ទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្ម Internet នៅក្នុងឆ្នាំ ២០០៦ 

បច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសរុបចំនួន ២២.៤ពាន់លានដុល្លារ (យោងតាម Wikipedia) ហើយគាត់បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ១០០នាក់ដែលជាអ្នកមានបំផុតនៅលើពិភពលោក។ ពេលនេះគាត់អាចបន្តដំណើរការក្រុមហ៊ុន SoftBank របស់គាត់ជាធម្មតាវិញបាន។ នេះសបញ្ជាក់ឲ្យឃើញ ២ចំនុចដែលលោកមានគឺ៖

១. ភាពមិនអស់សង្ឃឹម និងមិនបាក់ទឹកចិត្ត

២. ការចេះកែច្នៃស្ថានភាពដ៏លំបាក ឲ្យក្លាយជាឱកាសមាស

លោក Son ជាមួយ Jack Ma
លោក Son
លោក Son

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]