រាជធានី​ភ្នំពេញ ៖ បុរស​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​អណ្តាតភ្លើង ក្នុង​នោះ​មាន​ម្នាក់​ជា​ថៅកែ ខណៈ​ពួក​គេ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់ ដោយ​ចាក់សោ​ទ្វារ​ជាប់​ខាងក្នុង ដែល​ផ្ទះថ្ម​មានកំ​ពស់​២​ជាន់​កន្លះ រង​ការ​ខូចខាត​យ៉ាង​ខ្លាំង និង​សម្ភារៈ​ខាងក្នុង​អស់​ទាំង​ស្រុង​ផង​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៦ តុលា ស្ថិត​ហាង​លក់​កុំព្យូទ័រ​យីហោ អេស ធី ស៊ី (SCT COMPU​TER) ផ្ទះ​លេខ​៣B ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់ ១-​ឈ្មោះ​សន ទិ​ត អាយុ​២៩​ឆ្នាំ (​ជា​ថៅកែ​) មាន​ស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ​អ៊ុត សា​រៀង អាយុ​៣២​ឆ្នាំ មានស្រុក​ក​ណើ​ត​នៅ​ភូមិ​កា​ប៉ូ ឃុំ​អូ​ឬ​ស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ ៣-​ឈ្មោះ​គា ច​ន្ថា អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ និង​ទី​៤-​ឈ្មោះ យ៉េន គ​ន្ធា អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សែត ឃុំ​សែត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

មុន​ពេល​កើតហេតុ ប្រជា​ពល​ល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង ជា​ពិសេស​គឺ​អ្នក​ប្រកប​រប​លក់ដូរ​នៅ​ពេល​យប់​ក្បែរ​កន្លែង​កើតហេតុ​នោះ បានឃើញ​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឃ្មួ​ល​ខ្មាញ់ និង មាន​ក្លិន​ស្ងៀម​យ៉ាង​ខ្លាំង​ចេញពី​ក្នុង​ហាង​លក់​កុំព្យូទ័រ​ខាងលើ​នេះ​ផង​ដែរ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ពួក​គាត់​ស្រ​វ៉េ​ស្រ​វ៉ារ​ត់ទៅ​មើល តែ​ផ្ទះ​ត្រូវ​បាន​ម្ចាស់​ចាក់សោរ​ទ្វារ​ខាងក្នុង​ជិតឈឹង ដោយ​ពួក​គេ​គ្រប់​គ្នា​កំពុង​តែ​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់​ស្ល​ល់ និង​មិនដឹង​ថា មាន​ភ្លើង​ឆេះ​នោះ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់​ចុះ​ដល់ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ឱ្យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ តែ​រក​កន្លែង​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​មិន​បាន​ដោយសា​តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោរ​បិទ​ជិត​នោះ ។​ ពេល​ដែល​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​នោះ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​នាំ​គ្នា​វាយ​កម្ទេច​ទ្វារ​ចូល​ទៅ​ខាងក្នុង​ផ្ទះ ដើម្បី​ធ្វើការ​បាញ់​ទឹក​ពន្លត់​បាន​តែ​នៅ​ជាន់​ផ្ទាល់​ដី​ប៉ុណ្ណោះ ខណៈ​ពេល​នោះ​គេ​ក៏​បានឃើញ​មាន​បុរស​ម្នាក់​ចុច​ភ្លើង​ទូរស័ព្ទ​ចេញពី​ជាន់​ទី​២ ទំនង​ស្រែក​អោយ​គេ​ជួយ​ផង​ដែរ​។ តែ​ជា​អកុសល​នៅ​ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​វាយ​កម្ទេច​ទ្វារ​ចូល​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ជួយ​នោះ​វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​យ៉ង​ពេញទំហឹង ដោយសារ​តែ​ខាងក្នុង​មាន​ស្តុក​ទុក​នូវ​កុំព្យូទ័រ និង សម្ភារៈ​ផ្សេង​ៗ​ខាងក្នុង​ជា​ច្រើន​ទៀត​នោះ​។

លុះដល់​ពេល​ដែល​ធ្វើការ​បាញ់​ពន្លត់​ភ្លើង​ឱ្យ​រលត់​ទា​ស្រុង​នោះ នៅ​ខាងក្នុង​គេ​បាន​ប្រទះ​ឃើញ​បុរស​ទាំង​៤​នាក់​ដែល​នៅ​ខាងក្នុង​នោះ ដោយ​ម្នាក់ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្លោច​រាង​កាយ​រួញ​កា​ញ៉ុ​ល​អស់​ទៅ​ហើយ និង​អ្នកខ្លះ​ទៀត​នៅ​មាន​ដង្ហើម​តិច​ៗ និង​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​គ្នា​ទាំងអស់​តែ​ម្តង និង​បណ្តាល​ឱ្យ​មន្ត្រី​នគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ​ម្នាក់​រង​របួស ។

ជនរងគ្រោះទាំង៤
បុរស​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​អណ្តាតភ្លើង ក្នុង​នោះ​មាន​ម្នាក់​ជា​ថៅកែ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]