ភ្នំពេញ៖ ករណីស្លាប់របស់តារាចម្រៀងស្រីវ័យក្មេង សាន ស្រីឡៃ បានធ្វើឲ្យកក្រើកដល់ពិភពអ្នកសិល្បៈខ្មែរយើងជាខ្លាំង ជាមួយដំណឹងដ៏រន្ធត់មួយនេះ។

ជាងនេះទៅទៀត ចំពោះអ្នកដឹកនាំល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាសលោក កៅសីហា ដែលជាអ្នកដឹកនាំរឿង«រាជនីភូមិគ្រឹះ» ក៏បានទម្លាយពីចរិតពិតរបស់ ស្រីឡៃ កាលនៅរស់ថា នាង ជាមនុស្សដែលពូកែ សាងភាពរីករាយជូនមិត្តរួមការងារ បើទោះ បីជាទើបតែ ធ្វើការជាមួយគ្នាបានរយៈពេលខ្លីមែន តែស្រីឡៃ បានសាងអនុស្សាវរីយ៍ជាច្រើន មានទាំងសើច សប្បាយ យំ កម្សត់ ទៀតផង។

នេះបើតាមអត្ថន័យសារដែលអ្នកដឹកនាំរូបនេះ បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោក កាលពីយប់មិញ បន្ទាប់ពីលោកបានទទួលដំណឹង នៃការស្លាប់របស់នាង។ 

សារ ដែលលោក កៅ សីហា បានបង្ហោះទម្លាយពីអត្តចរិតរបស់ ស្រីឡៃ

គួររលឹកដែរថា ក្រៅពីមានអាជីពជាតារាចម្រៀងហើយ សាន ស្រីឡៃ កាលនៅរស់នាងក៏កំពុងតែថតខ្សែភាពយន្ត «រាជនីភូមិគ្រឹះ» ខណៈដែលមិនទាន់ថតចប់ផង ស្រីឡៃ បែរជាត្រូវបាត់បង់ជីវិត ក្រោមស្នាដៃអតីតស្វាមីទៅវិញ។ រីឯសាកសពអតីតបេក្ខភាព The voice Cambodia រូបនេះ ក៏កំពុងតម្កល់នៅវត្ត ដើម្បីរង់ចាំការបូជានៅថ្ងៃស្អែកនេះ ៕

លោក កៅ សីហា និងក្រុមការងារពេលថតរឿង
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់
ស្រីឡៃ សម្ដែងក្នុងរឿង«រាជនីភូមិគ្រឹះ» កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ