រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការភ្ញាក់ផ្អើលលើករណីឃាតកម្មប្តីបាញ់សម្លាប់ប្រពន្ធ (អ្នកនាងសាន ស្រីឡៃ) មកនោះ ស្រាប់តែមានការភ្ញាក់ផ្អើលផងដែរ នៅព្រឹកថ្ងៃទី១៧ តុលា នេះ លើបណ្តាញសង្គមហ្វេសប៊ុក ដោយគេបានឃើញក្នុងគណនីរបស់អ្នកនាងសុខ ចាន់ធីតា ហៅកាតុ បានបង្ហោះសារថា ប្អូនស្រីជីដូនមួយរបស់អ្នកនាងបានលាចាកលោកហើយ ដោយសារជំងឺមហារីកសួត ។

នៅក្នុងគណនីអ្នកនាងកាតុ បានសរសេរថា «សូមប្អូនស្រី ទៅកាន់សុគតិភពឱ្យបានសុខ បងលែងបានឃើញប្អូនទៀតហើយចាប់ពីរថ្ងៃនេះតទៅ» ដែលសារទាំងនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់អ្នកនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកនាងកាតុបានបង្ហោះទៀតថា «ប្អូនស្រីជីដូនមួយខ្ញុំបានទទួលមរណភាព សូមប្អូនស្រីទៅកាន់ឋានសុគតិភពអោយបានសុខ បងស្រណោះអូនណាស់» ។

ទោះបីជាយ៉ាងណា គ្មានអ្នកណាម្នាក់បានស្គាល់ពីអត្តសញ្ញាណប្អូនស្រីជីដូនមួយរបស់អ្នកនាងនោះទេ ហើយពិធីបុណ្យសព ក៏ដឹងនៅទីណាដែរ ដោយបានប្រារព្ធទៅយ៉ាងស្ងៀមស្ងាត់បំផុត ។

ប្អូនស្រីជីដូនមួយរបស់អ្នកនាង កាតុ បានស្លាប់
ប្អូនស្រីជីដូនមួយរបស់អ្នកនាង កាតុ បានស្លាប់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ