ភ្នំពេញ៖ រឿងរ៉ាវមិននឹកស្មានដល់ និងគួរឲ្យសោកស្តាយបំផុត ដែលអ្នកនាង សាន ស្រីឡៃ អតីតបេក្ខភាពប្រឡងចម្រៀង The Voice Cambodia ត្រូវបានអតីតស្វាមី បាញ់សម្លាប់ចំនួន៣គ្រាប់ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯង ដោយសារភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោងជាង៤ល្ងាច ម្សិលមិញនេះ។

ទាក់ទងនឹង ដំណឹងដ៏ក្រៀមក្រំនេះផងដែរ កំពុងតែរំជួលចិត្តមហាជនរាប់ម៉ឺននាក់ ក៏ដូចជា តារាជាច្រើន បាននាំគ្នាចូលរួមពិធីបុណ្យសពរបស់អ្នកនាង សាន ស្រីឡៃ នៅឯវត្ត ព្រមទាំងបានបង្ហោះជាសាររំលែកទុក្ខ ចំពោះការបាត់បង់ជីវិតយ៉ាងលឿន ត្រឹមមួយពព្រិចភ្នែក របស់ តារាចម្រៀងស្រស់ស្អាតរូបនេះផងដែរ។

តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ

យ៉ាងណាមិញ ក្នុងនោះយើងក៏សង្កេតឃើញ សាររំលែកទុក្ខរបស់ តារាសម្តែង និងជាតារាម៉ូដែល កញ្ញា មាន សូនីតា នាងក៏បានបង្ហើរពាក្យសោកស្តាយ ក៏ដូចជាមិនអស់ចិត្តចំពោះ ការស្លាប់របស់អ្នកនាង សាន ស្រីឡៃផងដែរ។

តារាសម្តែង និងជាតារាម៉ូដែល កញ្ញា មាន សូនីតា

ខាងក្រោមនេះ គឺជាអត្ថន័យសាររបស់កញ្ញា មាន សូនីតា៖

« មានតែពាក្យ១ម៉ាត់យ៉ាងខ្លី គឺ > រន្ធត់ < គ្រាន់តែបានលឺដំណឹងរបស់ សាន ស្រីឡៃ ពាក្យតែម្យ៉ាងប៉ុណ្ណោះដែលនៅតែមិនអស់ចិត្ត គឺ " អយុត្តិធម៌ " ។

ខ្ញុំពិតជាមិនយល់ ហេតុអីបានជាស្រ្តីនៅតែជាជនរងគ្រោះ ហើយយើងក៏មិនដឹងហេតុការណ៍ បានបណ្តាលអោយមានរឿងនេះឡើងដែរ , ហើយខ្ញុំសូមរំលែកទុក្ខក្រុមគ្រួសាររបស់គាត់ និងកុំអោយមានរឿងអ្វីអាក្រក់ ដល់គ្រួសារ ។

សូមប្រុងប្រយ័ត្នស្រ្តីទាំងអស់ ហើយ ស្រី្តទាំងអស់គួរទទួលបានសុខ សេរីភាព និងសុវត្ថិភាព ជាងនេះ»

សាររបស់ តារាស្រីមួយរូប បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ចំពោះសិទ្ធិនៃស្រ្តី ក៏ដូចជាចូលរួមរំលែកទុក្ខ ចំពោះការស្លាប់ដោយអយុត្តិធម៌របស់ តារាចម្រៀង សាន ស្រីឡៃផងដែរ៕  

តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ
តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ
តារាចម្រៀង សាន ស្រីឡៃ និងម្តាយ
តារាចម្រៀង សាន ស្រីឡៃ និងម្តាយ
តារាចម្រៀង សាន ស្រីឡៃ ជាមួយប្អុនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ