(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានប្រកាសជាសាធារណៈទៅដល់សាធារណជន ពាណិជ្ជករនាំចូល និងអាជីវករលក់ដុំ លក់រាយ នៅទូទាំងប្រទេសអំពីវិធានការណ៍រាំងខ្ទប់ និងចុះដើរប្រមូលយកត្រឡប់មកវិញនៅផលិតផលត្រី Tuna កែវមានគំរប ដោយសារតែថ្មីនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំង បានរកឃើញថា នៅក្នុងផលិតផលម្ហូបអាហារមួយនេះ មានវត្តមានបំណែកដុំកែវ ដែលធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ក្នុងសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញថា ក្រុមហ៊ុន Conserverie Chancerelle បានប្រមូលផលិតផលត្រី Tuna កែវមានគំរប ពីទីផ្សារប្រទេសបារាំង ក្រោយពីក្រុមហ៊ុនមួយនេះ បានរកឃើញវត្តមានដុំដែកនៅក្នុងផលិតផលនេះ។ វត្តមាននៃបំណែកដុំកែវ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា បង្ករបួស មាត់ បំពុងក ឬពោះវៀនជាដើម។

តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលនេះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល, អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល ព្រមទាំងមានចំណាត់ការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់នៃផលិតផលមួយនេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណខាងលើនេះ និងផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច បើសិនជាបងប្អូនប្រជាពលរដ្ឋប្រទះឃើញនូវផលិតផលទាំងនេះ។

បន្ថែមលើនេះ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានប្រកាសខ្សែលេខទូរស័ព្ទនៅតាមសាខាកាំកុងត្រូលទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានជូន៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ខាងក្រោមនេះ៖

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល
អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសរាំងខ្ទប់ និងចុះប្រមូលផលិតផលត្រី Tuna ក្រោយក្រុមហ៊ុនបារាំងរកឃើញ មានបំណែកដុំកែវក្នុងផលិតផលនេះ ដែលនាំឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព
អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសរាំងខ្ទប់ និងចុះប្រមូលផលិតផលត្រី Tuna ក្រោយក្រុមហ៊ុនបារាំងរកឃើញ មានបំណែកដុំកែវក្នុងផលិតផលនេះ ដែលនាំឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]