អេស្ប៉ាញ៖ Ronaldinho គឺជាអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលនិងក្រុមជាច្រើនទៀតរួមទាំងក្រុម Barcelona ផងដែរ។

Ronaldinho បានចាកចេញពីក្លឹប Paris Saint-Germain ដើម្បីមកចូលរួមជាមួយក្រុម Barcelona នៅក្នុងឆ្នាំ ២០០៤។ កីឡាកររូបនេះ បានប្រកបអាជីពនៅក្នុងប្រទេសអេស្ប៉ាញបានរហូតដល់ទៅ៤ ឆ្នាំដែលក្នុងពេលនោះគេបានជួយឲ្យ Barcelona ឈ្នះពានរង្វាន់ជាច្រើនមុនពេលដែលគេចាកចេញទៅកាន់ AC Milan នៅក្នុងឆ្នាំ ២០០៩។ 

កីឡាករ Ronaldinho ពេលនៅលេងឲ្យ Barcelona

បន្ទាប់ពី Ronaldinho បានចាកចេញពី Barcelona អ្នកគាំទ្របាល់ទាត់ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានព័ត៌មានមួយចំនួនក៏បានធ្វើការសន្និដ្ឋានថាការចាកចេញរបស់ Ronaldinho គឺដោយសារតែអតីតគ្រូបង្វឹកក្រុម Barcelona គឺលោក Pep Guardiola មិនចង់ប្រើកីឡាករប្រេស៊ីលរូបនេះនៅក្នុងទម្រង់លេងរបស់គាត់។

កាលពីថ្មីៗនេះដែរ Ronaldinho បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់និងលោក Pep Guardiola មានទំនាក់ទំនងជាមួយគ្នាល្អណាស់ ហើយការចាកចេញពីក្លឹប Barcelona គឺជាការសម្រេចចិត្តរបស់គាត់។ គាត់បានបន្តទៀតថា ខ្ញុំចាកចេញពី Barcelona ដោយសារតែខ្ញុំបានសម្រចនូវគោលដៅគ្រប់យ៉ាងអស់ហើយ ដូច្នេះខ្ញុំត្រូវការ ការផ្លាស់ប្តូរ ហើយខ្ញុំក៏គ្មានអារម្មណ៍ស្តាយក្រោយនៅក្នុងការសម្រេចចិត្តចាកចេញពី Barcelona ឡើយ បើទោះបីជាពួកគេបានឈ្នះពានយ៉ាងច្រើនក្រោយពីខ្ញុំចាកចេញនោះ។ 

អតីតគ្រូបង្វឹកក្រុម Barcelona លោក Pep Guardiola
លោក Pep Guardiola និង Ronaldinho ពេលនៅក្រុម Barcelona
កីឡាករ Ronaldinho ពេលនៅលេងឲ្យក្រុមជម្រើសជាតិ
កីឡាករ Ronaldinho ពេលនៅលេងឲ្យក្រុម PSG
កីឡាករ Ronaldinho ពេលនៅលេងឲ្យក្រុម AC Milan

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]