(ភ្នំពេញ)៖ អតីតតារាចម្រៀងស្រីរាងតូចច្រឡឹង គង់ សុកញ្ញា ហៅ កញ្ញា អែនជី បានប្រកាសផ្អាកពីវិស័យសិល្បៈ មួយរយៈពេលធំមកហើយ ដើម្បីងាកមកចាប់អាជីព ជាអ្នកជំនួញផ្ទាល់ខ្លួនវិញ។ មួយរយៈនេះ គេសង្កតឃើញថា នាងកំពុងតែមមាញឹកនឹងមុខជំនួញ បើកហាងលក់សម្លៀកបំពាក់។ ទោះជារវល់ស្ទើរដកខ្លួនមិនរួច ក្នុងតំណែងជាថៅកែស្រី ប្រចាំហាងលក់សម្លៀកបំពាក់ ប៉ុន្តែ អែនជី នៅតែមិនភ្លេច ឆ្លៀតផ្ដល់ពេលវេលា និងភាពផ្អែមល្ហែម ដល់អនាគតស្វាមីរបស់ខ្លួន ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរាងតូចច្រឡឹងវ័យ២៦ឆ្នាំ កញ្ញា អែន ជី បានធ្វើដំណើរកម្សាន្តនៅប្រទេសចិន ជាមួយគូដណ្ដឹងសំណព្វចិត្តរបស់ខ្លួន ជិតមួយសប្ដាហ៍ ដោយបានផ្ដិតយករូបភាពជាច្រើនសន្លឹក បង្ហោះចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងបានបង្ហាញឲ្យមហាជន បានឃើញពីទំនាក់ទំនងស្អិតល្មួត របស់ពួកគេទៀតផង។

អ្វីដែលសំខាន់ រូបថតដែលបានបង្ហោះ តាមរយៈបណ្ដាញហ្វេសប៊ុក សុទ្ធតែមានលក្ខណៈស្វីតៗ ផ្អែមល្ហែម គួរឲ្យច្រណែនទាំងអស់ នៅលើទឹកដីប្រទេសចិន ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រតែម្ដង។

គួររំឭកថា កញ្ញា អែនជី ស្ងាត់ៗបានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយគូដណ្តឹងឈ្មោះ គង់ សុខអេង កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ បើគិតមកទល់ពេលនេះ ពួកគេ បានស្រឡាញ់គ្នា អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសទៀតនោះ ក្រុមគ្រួសារទាំងសងខាង ក៏បានស្គាល់គ្នារួចហើយផងដែរ៕

អេនជី និង​អនាគត​ស្វាមី ​ផ្អែមល្ហែម​​ជាមួយគ្នា​ នៅ​ក្នុង​ប្រទេសចិន

អេនជី និង​អនាគត​ស្វាមី
អេនជី និង​អនាគត​ស្វាមី
អេនជី
អេនជី និង​អនាគត​ស្វាមី
អេនជី និង​អនាគត​ស្វាមី
អេនជី និង​អនាគត​ស្វាមី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី