ភ្នំពេញ៖ ក្រោយកម្មវិធី The Voice Kids Cambodia រដូវកាលទី១ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ មានរឿងជាច្រើនបានកើតឡើងជាបន្តបន្ទាប់ទៅលើម្ចាស់ពានរង្វាន់គឺកុមារា ពេជ្រ ថៃ ដែលជាកូនក្រុមរបស់គ្រូបង្វឹក ព្រាប សុវត្ថិ។

ដោយកាលពីម្សិលមិញនេះលោក មាស ឬទ្ធី ដែលជាអ្នកអានសារព័ត៌មានប្រចាំនៅស្ថានីយទូរទស្សន៍ហង្សមាស បានជួបសម្ភាសន៍ផ្ទាល់ជាមួយកវីតូច ពេជ្រ ថៃ ប្អូនប្រុស ឡុង លីគ័ង្គ និងលោក ព្រាប សុវត្ថិ ផងដែរ។

ហើយនៅព្រឹកនេះវិញក្នុងកម្មវិធីព័ត៌មានលោក ឬទ្ធី ក៏បានអញ្ជើញគ្រូបង្វឹក ឱក សុគន្ធកញ្ញា ព្រមទាំងកូនក្រុមទាំង២នាក់ មកបកស្រាយពីផលលំបាក និងបង្ហាញអារម្មណ៍ពិតរបស់ពួកគេ ក្រោយមិនទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia នេះដែរ។

នៅក្នុងនោះកូនក្រុមរបស់ Coach កញ្ញា គឺកុមារី រ៉ន ចាន់ឌីន និងកុមារី សុខ សុជាតា ក៏បានប្រាប់ពីអារម្មណ៍ពិតថា ខ្លួននៅតែមានភាពសប្បាយរីករាយជានិច្ច ទោះបីជាមិនបានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីក៏ដោយ៕ 

តោះស្តាប់ Coach កញ្ញា និងកូនក្រុមទាំងពីរ រៀបរាប់ពីទឹកចិត្តពួកគេដូចខាងក្រោម៖

កុមារី សុខ សុជាតា
កុមារី រ៉ន ចាន់ឌីន
កុមារី សុខ សុជាតា ក្នុងវគ្គដំបូង
Coach ឱក សុគន្ធកញ្ញា និងកូនក្រុមទាំងពីរក្នុងវគ្គផ្តាច់ព្រ័ត្រ
កញ្ញា ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា