ភ្នំពេញ៖ ជីវិតតារាចម្រៀងស្រីវ័យក្មេង សាន ស្រីឡៃ ត្រូវបានបញ្ចប់ក្រោយការបាញ់សម្លាប់ របស់ខ្មាន់កាំភ្លើងដែលជាអតីតស្វាមី ។

មិនខុសអ្វីទៅនឹងម្ដាយរបស់ សាន ស្រីឡៃ ក៏ធ្លាប់ត្រូវស្វាមីចិត្តខ្មៅ លើកដៃកាប់អ៊ុំស្រីគ្មានមេត្តា ហើយសព្វថ្ងៃនេះ រូបរាងម្ដាយស្រីឡៃ ក៏នៅមានស្លាកស្នាមបន្សល់ទុកពេញខ្លួនផងដែរ។ ខ្សែជីវិតដ៏កម្សត់នៃម្ដាយកូនទាំងពីរនាក់នេះ សុទ្ធតែរងគ្រោះដោយសារអតីតស្វាមី ដែលធ្លាប់ជាបុរសជាទីស្រលាញ់ដូចគ្នា។

ជាក់ស្ដែង មិនប៉ុន្មានឆ្នាំមុន ជនល្មើសជាឳពុកចុងស្រីឡៃ បានលើកកាំបិតកាប់ម្ដាយស្រីឡៃ  ប៉ុន្តែជីវិតអ៊ុំស្រីថ្លៃទើបអាចរក្សាបានដល់សព្វថ្ងៃ ។ អនិច្ចាតែ សាន ស្រីឡៃ ក៏ត្រូវអតីតស្វាមី លើកកាំភ្លើងបាញ់ប្រហារផ្ដាច់យកជីវិតនាងភ្លាមៗតែម្ដង។

ចំពោះការស្លាប់របស់ ស្រីឡៃ ពិតជារន្ធត់រកពាក្យនិយាយមិនត្រូវនោះទេ ហើយក៏ជារឿងដ៏គួរឲ្យសោកស្ដាយបំផុតចំពោះប្រិយមិត្ត អ្នកគាំទ្រទាំងអស់ ជាពិសេសគឺក្រុមគ្រួសារ និងអ្នកម្ដាយកម្សត់ដែលតម្រូវឲ្យមនុស្សសក់.ស បង្ខំចិត្តជូនដំណើរមនុស្សសក់ខ្មៅបែបនេះ៕

ខាងក្រោមនេះជាវីដេអូនៃការបាញ់ប្រហារ ពីអតីតស្វាមី សាន ស្រីឡៃ និងវីដេអូ ម្ដាយ ស្រីឡៃ ត្រូវស្វាមី វាយប្រហារ កាលពីប៉ុន្មានឆ្នាំមុន ៖ 

រូបភាព ម្ដាយស្រីឡៃ រងការវាយប្រហារពីអតីតស្វាមី នៅខេត្តបន្ទាយមានជ័យ
រូបភាព សាកសពស្រីឡៃ ក្រោយការបាញ់ប្រហារពីអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ