ខេត្ត​កំពង់ចាម ៖ បើតាម​សេចក្តី​រាយ​ការណ៍​​មុន​នេះ​បន្តិច​បាន​ឱ្យដឹងថា មាន​​ការ​ឆោឡោ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​យប់​ ខណៈ​ពេល​ឃើញ​នារី​​ខារ៉ា​អូខេ​ម្នាក់​ដេក​ស្លាប់​ក្បែរ​កាំជណ្តើរ​​ផ្ទះ​សំណាក់​មួយ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្បែរ​កាំជណ្តើរ​ផ្ទះ​សំណាក់​ភ្នំមាស ក្នុង​ភូមិ​តាសែង ឃុំ​សូទិក្យ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម ។

បើតាម​សមត្ថកិច្ច​ស្រុក​ជើង​ព្រៃ​បាន​ឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ​ លី វី អាយុ​១៩​ឆ្នាំ មុខ​របរ​ជាស្ត្រី​​ខារ៉ាអូខេ​នៅ​សំណាក់​ភ្នំមាស មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កុយ ឃុំ​ព្រែក​កុយ ស្រុក​កង​មាស ខេត្ត​កំពង់ចាម។

សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ក្រោយ​ពីមាន​​ការភ្ញាក់​ផ្អើល កម្លាំង​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុភ្លាមៗ ក៏​​ឃើញ​នារីរងគ្រោះ​រង​របួស​ក្បាល​ដេក​ក្បែរ​កាំជណ្តើរ​​ផ្ទះ​សំណាក់​នោះ ហើយ​ស្មានថា​ នារី​រងគ្រោះ​មិន​ទាន់​ស្លាប់​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ប៉ុន្តែ​ជាអកុរស​នាងបាន​ស្លាប់​បាត់​​ទៅ​ហើយ​​មុនពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ ។

លុះរហូត​ដល់​ព្រឹក​ថ្ងៃទី​១៧ តុលានេះ កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ឃុំ និង​គ្រូពេទ្យ​ជំនាញ​បាន​ត្រួត​ពិនិត្យ​​​ និង​កោសល្យ​វិច្ច័យ​សព​នារី​រងគ្រោះ​ ដោយ​សន្និ​ដ្ឋាន​ជំហាន​ដំបូង​ថា នារី​រងគ្រោះ​មិន​ត្រឹម​តែ​របួស​ត្រង់​ក្បាលទេ ថែម​ទាំង​នៅ​លើ​ក.ដៃ​​មាន​ស្លាក​ស្នាម​​អារ.ដៃ​ទៀត​ផង ដូច្នេះ​សមត្ថកិច្ច​ក៏​សង្ស័យ​នារី​រងគ្រោះ​ប្រហែល​ជា​ញៀន​ថ្នាំ ទើប​នាង​អារ.កដៃខ្លួនឯងដូច្នេះ ។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​សព​បន្ថែម​ទៀត​ ៕

នារី​​ខារ៉ា​អូខេ​ម្នាក់​ដេក​ស្លាប់​ក្បែរ​កាំជណ្តើរ​​ផ្ទះ​សំណាក់​មួយ

នារី​រងគ្រោះ​ឈ្មោះ​ លី វី អាយុ​១៩​ឆ្នាំ មុខ​របរ​ជាស្ត្រី​​ខារ៉ាអូខេ​នៅ​សំណាក់​ភ្នំមាស មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កុយ ឃុំ​ព្រែក​កុយ ស្រុក​កង​មាស ខេត្ត​កំពង់ចាម

ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​សព​បន្ថែម​ទៀត​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]