ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​កាច់ ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ “​រំលោភ​សេពសន្ថវៈ​” ខណ​:​ជនសង្ស័យ​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឱ្យ​កោសខ្យល់​នៅ​ក្នុង​តូប​លក់​បបរ ស្រាប់តែ​ឃើញ​ស្ងាត់​មនុស្ស​ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

ហេតុការណ៍​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ប្រ​លិ​ត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជី ប៉ាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​កសិករ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហ រ ក អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ជា​សិស្ស ។

ប្រភព​បន្ត​ទៀត​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ និង​ស្ដាប់​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​រួច​មក​ឃើញ​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ល្បួង​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឱ្យមក​កោសខ្យល់​ជូន​ខ្លួន នៅ​ក្នុង​តូប​លក់​បបរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ក្រោយ​ពី​កោសខ្យល់​រួច ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​បិទ​មាត់​កុមារី​រង​គ្រោះ និង​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ក៏​ឱ្យ​ក្មេង​ស្រី​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​គំរាម​មិន​ឱ្យ​ប្រាប់​ឪពុក​ម្តាយ បើសិនជា​ហ៊ាន​រូបគេ​នឹង​សម្លាប់​ចោល ។ តែ​ខណៈ​ឃើញ​កូន​របស់​ខ្លួន​មាន​អាការ​មិន​ស្រួល ឪពុក​ម្តាយ​ឈ្លេចសួរ​ក៏​ប្រាប់​រឿងរ៉ាវ ទើប​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង ហើយ​នគរបាល​ក៏​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ខណ​:​កំពុង​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នី​រិ​វិធី ៕

ជនសង្ស័យ​ឈ្មោះ ជី ប៉ាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​កសិករ
ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហ រ ក អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ជា​សិស្ស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]