ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងមកកាន់ចំណាត់ថ្នាក់ទី១៧០ទូទាំងពិភពលោក និងចំណាត់ថ្នាក់ទី៨ នៅក្នុងតំបន់អាស៊ាន ក្នុងតារាងចំណាត់ថ្នាក់ FIFA ប្រចាំខែតុលា ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ។

នេះជាលទ្ធផលវិជ្ជមានមួយសម្រាប់ក្រុមដែលមានរហស្សនាមគោព្រៃ ព្រោះ កម្ពុជា បានហក់ឡើង២លេខ បើប្រៀបធៀបទៅនឹងខែកញ្ញាដែលមានចំណាត់ថ្នាក់ទី១៧២។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្ពុជាយើង បានឈរពីលើ ក្រុមជម្រើសជាតិសិង្ហបុរី ដែលជាក្រុមខ្លាំង និង២ក្រុមទៀតដូចជា ប្រុយណេ និងទីម័រខាងកើត។

ក្រឡេកមកមើលកំពូលតារាងចំណាត់ថ្នាក់នៅក្នុងតំបន់អាស៊ានវិញ គឺ ហ្វីលីពីន លេខ១ វៀតណាម លេខ២ និងក្រុមជម្រើសជាតិថៃ លេខ៣។

គួរបញ្ជាក់ថា ៥ប្រកួតចុងក្រោយរបស់កម្ពុជាយើង គឺ ឈ្នះ១ ចាញ់៤ ដែលការប្រកួតចុងក្រោយបំផុតនោះ គឺបរាជ័យក្រោមថ្វីជើងជម្រើសជាតិវៀតណាម យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup ៕ 

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងមកកាន់ចំណាត់ថ្នាក់ទី១៧០ទូទាំងពិភពលោក និងចំណាត់ថ្នាក់ទី៨ នៅក្នុងតំបន់អាស៊ាន ក្នុងតារាងចំណាត់ថ្នាក់ FIFA ប្រចាំខែតុលា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលប្រកួតជាមួយ វៀតណាម
ក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលប្រកួតជាមួយ វៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]