ចិន៖  ប្រទេសចិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច និង បច្ចេកវិទ្យា។ កាលពីប៉ុន្មានឆ្នាំមុនយើងតែងតែដឹងថាមានតែ រុស្ស៊ី និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលមានលទ្ធភាពបង្កើតស្ថានីយអវកាស និងបង្ហោះយានអវកាសទៅឋានព្រះចន្ទបាន តែឥឡូវចិនក៏អាចធ្វើបានដែរ។ 

ទោះបីជាចិនអាចធ្វើបានមែន តែចិនហាក់ដូចជានៅមានកំហុសបច្ចេកទេសច្រើនទាក់ទងទៅនឹងបច្ចេកវិទ្យារបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះយោងតាមសារព័ត៌មានអង់គ្លេស The Mirror បានឲ្យដឹងថា ចិនបានទទួលស្គាល់ថា ខ្លួនបានបាត់បង់ការបញ្ជាទៅលើការគ្រប់គ្រងគន្លងរបស់ស្ថានីយអវកាសរបស់ខ្លួនហើយ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៦ប្រទេសចិនក៏ធ្លាប់បានផ្ងើ របាយការណ៍មួយរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិរួចមកហើយដែរ  ដោយបានរៀបរាប់ថា ខ្លួនបានបាត់បង់ការគ្រប់គ្រងទៅលើគន្លងស្ថានីយអវកាសរបស់ខ្លួនដែលមានឈ្មោះថា Tiangong-1 ដែលត្រូវបានបាញ់ចេញកាលពីឆ្នាំ ២០១១។ 

គួរឲ្យដឹងទៀតថាស្ថានីយអវកាសមួយនេះ បានជួបប្រទះនូវបញ្ហាបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ តែវាស្ថិតនៅក្នុងកម្រិតមួយមិនទាន់មានគ្រោះថ្នាក់។ ក្នុងនោះផងដែរអ្នកជំនាញរបស់ចិនបានរំពឹងទុកជាមុនថា យានអវកាសមួយនេះវានឹងធ្លាក់ត្រឡប់មកកាន់ផែនដីវិញ ក្នុងចន្លោះរវាងខែតុលា ឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៨ នេះ ព្រោះថាឥឡូវនេះវាស្ថិតក្នុងរយៈកម្ពស់ក្រោម ៣០០ គីឡូម៉ែត្រ ពីផែនដីដែលជារយៈកម្ពស់មួយដ៏គ្រោះថ្នាក់ ព្រោះកម្រិតនេះ អាចធ្វើឲ្យស្ថានីយអវកាសមួយនេះមានភាពពុកផុយ៕

រូបតំណាងយានអវកាសចិន
រូបតំណាងយានអវកាសចិន
រូបតំណាងយានអវកាសចិន
រូបតំណាងយានអវកាសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]