(ភ្នំពេញ)៖ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឲ្យដឹងនៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។

លោក មាស រិទ្ធី បានបញ្ជាក់ថា នៅពេលនេះក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗដូចជា ជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាអតីតប្តី ត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង។

សូមជំរាបថា អំពើឃាតកម្មបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។

មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។

ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ

ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះ

អតីតបេក្ខនារី The Voice អ្នកនាង សាន ស្រីឡៃ
អតីតបេក្ខនារី The Voice អ្នកនាង សាន ស្រីឡៃ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ