ភ្នំពេញ៖តារាចម្រៀងស្រីវ័យ ២៣ឆ្នាំអ្នកនាង សាន ស្រីឡៃ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវឃាតករ បាញ់សម្លាប់ចំនួន៣គ្រាប់ ។

ការស្លាប់របស់ សាន ស្រីឡៃ នេះដែរក៏បានធ្វើឲ្យរំញ្ជួលចិត្តដល់ពិភពអ្នកសិល្បៈ មិនថា មិត្តរួមទ្រនំ ឬអ្នកដែលមានអាជីពដូចគ្នានោះទេ។

ជាពិសេសគ្រាន់តែទទួលបានដំណឹង នេះភ្លាមប្រធានសមាគមន៍អ្នកសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា លោក អ៊ឹម ជីរ៉ា ព្រមរួមទាំងសិល្បមួយចំនួនក៏បាន បង្ហាញវត្តមាននៅកន្លែងកើតហេតុផងដែរ។

ជាក់ស្ដែង ក៏នៅមានអ្នកសិល្បៈជាច្រើនរូបទៀតបានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងនោះមានដូចជា៖

អ្នកនាង ពេជ្រ សោភា អតីតគ្រូបង្វឹក
កញ្ញា ព្រឹម លីហ្សា
កញ្ញា ឈិន រតនៈ
កញ្ញា សុខ​ ពិសី
លោក ថែល​​ថៃ
កញ្ញា ទេព បូព្រឹក្ស
លោក ងួន ចាន់ ដេវីត

គួរបញ្ជាក់ដែរថា ពេលនេះសាកសពអ្នកនាង សាន ស្រីឡៃ ត្រូវបានក្រុមគ្រួសារយកមកតម្កល់នៅវត្ត ម្បីធ្វើបុណ្យតាមប្រពៃណី នេះបើតាមសម្ដីដែល លោក អ៊ឹម ជីវ៉ា បានឆ្លើយប្រាប់ ខ្មែរឡូត៕ 

លោក អ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ