(ភ្នំពេញ)៖ លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន (ប្តីទី២) ដែលករណីឈានដល់ការបាញ់ប្រហារនេះកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។ បច្ចុប្បន្នតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ ជាកូនប្តីមុន, ចំណែកម្តាយជាស្រ្តីមេម៉ាយ។ ចំណែកខ្មាន់កាំភ្លើងជាប្តី ក៏ធ្លាប់មានប្រពន្ធនិងកូនហើយដែរ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

លោក មាស រិទ្ធី បានបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ នៅពេលនេះក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗដូចជា ជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាអតីតប្តី ត្រូវបាន​បញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង។

សូមជំរាបថា អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។

ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច៕

ករណីបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ
ករណីបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ
តារាចម្រៀង សាន ស្រីឡៃ

សាន ស្រីឡៃ និងអតីតស្វាមី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ