មនុស្សប្រុសតែងតែរឹងមាំគ្រប់ពេល? មនុស្សប្រុសមិនចេះព្រួយបារម្មណ៍? ទេទេ មនុស្សប្រុសក៏មានបេះដូងដែរ។ ជាធម្មតាមនុស្សប្រុសមិនមែនជាមនុស្សរឹងមាំគ្រប់ពេលនោះទេ តែដោយសារសង្គមនិងគ្រួសារបានបង្ហាត់បង្រៀនគាត់ ឲ្យរឹងមាំគ្រប់ពេលវេលាដើម្បីកុំឲ្យគេឃើញពីភាពទន់ខ្សោយរបស់គាត់។ ត្រង់ចំនុចនេះហើយដែលបុរសតែងតែមានការព្រួយបារម្មណ៍ចំពោះរឿងទាំងអស់នេះខ្លាំង ខ្លាចថា បើមានអ្នកផ្សេងដឹងពីចំនុចខ្សោយរបស់ខ្លួន នោះនឹងត្រូវគេសើចចំអកឲ្យ។ តើចំនុចដែលមនុស្សប្រុសព្រួយបារម្មណ៍មានអ្វីខ្លះ?

១. ខ្វាយខ្វល់អំពីរូបរាងកាយរបស់ខ្លួនឯង

ប្រសិនបើយើងស្តាប់មើលទៅហាក់ដូចជាប្លែកខ្លាំង ព្រោះថាកន្លងមកយើងធ្លាប់តែបានលឺតែស្រ្តីប៉ុណ្ណោះ ដែលបារម្មណ៍អំពីរូបរាងកាយរបស់គាត់ ខ្លាចរាងមិនស្អាត។ តែអ្នកគិតខុសហើយ សូម្បីបុរសក៏ខ្វាយខ្វល់អំពីរឿងនេះដែរ បើមិនអ៊ីចឹងទេ គាត់ទៅហាត់ប្រាណដើម្បីយកសាច់ដុំធ្វើអ្វី?

រូបតំណាង

២. លុយ

មនុស្សប្រុសខ្វាយខ្វល់ខ្លាចអត់មានលុយ។ គាត់តែងតែគិតថា បើគាត់មិនមានលុយទេ គាត់មិនអាចមានទំនាក់ទំនងជាមួយនារីណាម្នាក់បានឡើយ ព្រោះគាត់គិតថាបើសិនជាគាត់គ្មានលុយ តើមាននារីណាគេមកស្រលាញ់ទៅ? ហើយប្រសិនបើគេដឹងថាគាត់គ្មានលុយ វាហាក់ដូចជាត្រូវបានគេចំអកថាជាមនុស្សប្រុសគ្មានសមត្ថភាពអាចរកលុយបាន។ 

រូបតំណាង

៣. កំពស់

យើងធ្លាប់តែឃើញនារីៗប្រាថ្នាចង់បានកំពស់ខ្ពស់ដើម្បីមានរាងស្អាត តែថាមិនត្រូវបុរសខ្វាយខ្វល់អំពីរឿងនេះជាងនារីទៅទៀត ព្រោះថាបើគាត់មានកំពស់ទាប ស្លៀកពាក់មិនសម ខ្លាចត្រូវគេហៅថាអាតឿ ជាដើម។ នេះបញ្ជាក់ឲ្យឃើញថាមិនមែនតែនារីទេដែលបារម្មណ៍ពីរឿងកំពស់ បុរសក៏បារម្មណ៍ដូចគ្នា។ 

រូបតំណាង

៤. ខ្លាចមានបុរសផ្សេងមកដណ្តើមយកអ្នកដែលខ្លួនស្រលាញ់

យើងធ្លាប់តែលឺថានារីប្រច័ណ្ឌ តែបុរសវិញក៏មិនអន់ប៉ុន្មានដែរ តែគ្រាន់ថាបុរសប្រច័ណ្ឌដោយស្ងាត់ក្នុងចិត្ត មិនចង់ឲ្យគេដឹង ខ្លាចគេសើចចំអកថាជាប្រុសតែប្រច័ណ្ឌដូចស្រី។ តាមពិតទៅបុរសក៏ចេះប្រច័ណ្ឌ និងព្រួយបារម្មណ៍ចំពោះរឿងនេះដូចគ្នា។ នៅពេលដែលឃើញនារីដែលខ្លួនស្រលាញ់លេង Chat ជាមួយអ្នកណាយូរ ក្នុងចិត្តរបស់គាត់ពិតជាចង់ដឹងណាស់ថាលេងជាមួយអ្នកណា? 

រូបតំណាង

៥. សក់

ប្រសិនបើនិយាយអំពីរឿងសក់វិញ គឺថាបុរសខ្វាយខ្វល់ខ្លាំងណាស់។ នៅពេលដែលសក់របស់គាត់ក្រញាញ់ធ្វើម៉ូតមិនកើត ជ្រុះសក់អស់ ទំពែក ជាដើម វាពិតជាធ្វើឲ្យគាត់បាត់បង់នូវទំនុកចិត្តលើខ្លួនឯងខ្លាំង ព្រោះគាត់នឹងបាត់បង់ភាពស្រស់សង្ហាររបស់គាត់។ 

រូបតំណាង

៦. ព្រួយបារម្មណ៍ចំពោះទំនាក់ទំនងជាមួយមិត្តស្រី

ជាការពិតណាស់នៅពេលដែលយើងឃើញមនុស្សស្រីពិភាក្សាគ្នាអំពីរឿងទំនាក់ទំនង គេគិតថាជារឿងធម្មតារបស់មនុស្សស្រី តែប្រសិនបើបុរសពិភាក្សាអំពីរឿងនេះវិញ គេគិតថាជារឿងមិនគួរពិភាក្សាទៅវិញ។ ទេទេ មិនគួរគិតបែបនេះទេ បុរសក៏ចេះព្រួយបារម្មណ៍ ក៏ដូចជាចង់ពិភាក្សាដើម្បីធ្វើយ៉ាងណាឲ្យមិត្តស្រីរបស់ខ្លួនកាន់តែស្រលាញ់ ហើយធ្វើយ៉ាងណាទើបផ្គាប់ចិត្តមិត្តស្រីត្រូវដែរ។ 

រូបតំណាង

៧. ខ្លាចគេដឹងពីអារម្មណ៍ពិតរបស់ខ្លួន

គេតែងតែគិតថាមនុស្សប្រុសមិនគួរយំនោះទេ តែសូមគិតបន្តិចថា មនុស្សប្រុសក៏មានទឹកភ្នែកដែរ តែហេតុអ្វីបានយំមិនបាន? មនុស្សប្រុសមិនហ៊ានយំដោយសារតែសង្គមនិងគ្រួសារបានបង្រៀនគាត់មិនឲ្យយំខ្លាចគេគិតថាគាត់ទន់ខ្សោយ។ ដោយសារចំនុចនេះហើយ ទើបនៅពេលដែលបុរសខូចចិត្តយំម្តងៗ ភ័យខ្លាចគេដឹង ហើយគេចំអកថា ជាមនុស្សប្រុសទន់ខ្សោយ។ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]