ភ្នំពេញ៖ តារាស្រីកំពូលសម្រស់ពីរដួង ប៉ះគ្នាក្នុងឈុតកូនក្រមុំ​ ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែស្រឡាំងកាំង ដោយសារតែរូបសម្រស់ដ៏សោភា ព្រមជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រសស់ស្អាត គួរឲ្យទាក់ទាញ។

ជាការពិតណាស់ តារាចម្រៀងស្រី សុខ ស្រីនាង ដែលប្រិយមិត្តជាច្រើន ទទួលស្គាល់ថា នាងគឺជាតារាស្រីមួយរូប ដែលពូកែថែរាងខ្លាំងបំផុត ដោយគេសង្កេតឃើញថា ចាប់តាំងពីចូលសិល្បៈដំបូង កាលពីជាង១០ឆ្នាំមុន នាងមានរាងយ៉ាងណាមកដល់បច្ចុប្បន្នគឺ រូបរាងរបស់នាងនៅតែស្រស់ស្អាតដដែល ឬអាចនិយាយបានថាកាន់តែលេចធ្លោជាងមុនទៅទៀត។

តារាចម្រៀងស្រី សុខ ស្រីនាង

ដោយឡែក សម្រាប់តារាសម្តែងនិងជាតារាម៉ូដែលស្រី កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ឯណេះវិញ ក៏ត្រូវបានប្រិយមិត្តទទួលស្គាល់ពីសម្រស់ និងរូបរាងដ៏ស្រស់ស្អាតរបស់នាងផងដែរ។ បន្ថែមពីនេះ គឺក៏ចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះ បានផ្លាស់ប្តូរសម្រស់របស់ខ្លួន កាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យច្រណែនតែម្តង។

តារាសម្តែងនិងជាតារាម៉ូដែលស្រី កញ្ញា ម៉ាក សែនសូនីតា

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីទាំងពីរដួងនេះ ក៏ស្រាប់តែប៉ះគ្នាក្នុងឈុតកូនក្រមុំ ភ្លឺចែងចាំង ដែលធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការសរសើរពី សម្រស់ដ៏ស្រស់ស្អាតប្រៀបដូចជា ព្រះនាង ដែលជាពិសេសនោះ រូបសម្រស់របស់អ្នកទាំងពីរ ពិតជាស្រស់ស្អាតមិនចាញ់គ្នានោះទេ៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង