ម្ចាស់ក្សត្រិយ៍ Elizabeth II គឺជាម្ចាស់ក្សត្រិយ៍នៃចក្រភពអង់គ្លេស។ ម្ចាស់ក្សត្រិយ៍បានប្រសូត្រនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៥២។ ម្ចាស់ក្សត្រិយ៍គឺជាបុគ្គលមួយរូបដែលមានឥទ្ធិពលខ្លាំងក្លា ហើយថែមទាំងទទួលបានការគោរពខ្លាំងពីប្រជាជនអង់គ្លេសផងដែរ។ តើឥទ្ធិពលរបស់ម្ចាស់ក្សត្រិយ៍អាចធ្វើអ្វីបានខ្លះ?

១. ម្ចាស់ក្សត្រិយ៍ មិនចាំបាច់គោរព ល្បឿនកំណត់ដែលបានចែងនៅពេលបើកបរ

បើទោះបីទ្រង់មិនដែលធ្វើការប្រណាំងឡានតាមដងផ្លូវសាធារណៈ តែទ្រង់អាចធ្វើបានប្រសិនបើទ្រង់ចង់។ 

រូបតំណាង

២. ម្ចាស់ក្សត្រិយ៍អាចបើកបរបានដោយមិនចាំបាច់មានប័ណ្ណបើកបរ

រូបតំណាង

៣. ម្ចាស់ក្សត្រិយ៍អាចធ្វើដំណើរឆ្លងប្រទេសដោយមិនចាំបាច់មានលិខិតឆ្លងដែន

រូបតំណាង

៤. ម្ចាស់ក្សត្រិយ៍មានសិទ្ធិក្នុងការបដិសេធមិនឆ្លើយតបរាល់សំនួរដែលចោទសួរ

ចក្រភពអង់គ្លេសគឺជាប្រទេសមួយដែលគោរពសិទ្ធិសេរីភាពនៃសារព័ត៌មាន ដែលអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលសួរសំនួរបាននៅតាមទីសាធារណៈ។ តែរាល់សំនួរទាំងនោះ ម្ចាស់ក្សត្រិយ៍អាចបដិសេធមិនឆ្លើយតបបានគ្រប់ពេល។ 

រូបតំណាង

៥. ម្ចាស់ក្សត្រិយ៍មិនចាំបាច់បង់ពន្ធ

រាល់ប្រជាជនរបស់អង់គ្លេសទាំងអស់ត្រូវតែបង់ពន្ធជូនរដ្ឋ ហើយរាល់ការបង់ពន្ធត្រូវអាស្រ័យលើទំហំនៃប្រាក់ចំណូល បើមានចំនូលច្រើនត្រូវបង់ពន្ធច្រើន បើចំនូលតិច ត្រូវបង់ពន្ធតិច។ តែម្ចាស់ក្សត្រិយ៍អាចរួចផុតពីច្បាប់នេះដោយមិនចាំបាច់បង់ពន្ធ។ តែចាប់ពីឆ្នាំ ១៩៩២ មក ម្ចាស់ក្សត្រិយ៍បានស្ម័គ្រចិត្តបង់ពន្ធជូនរដ្ឋ។ 

រូបតំណាង

៦. ម្ចាស់ក្សត្រិយ៍អាចប្រកាសសង្គ្រាមបានគ្រប់ពេល

ម្ចាស់ក្សត្រិយ៍មានសិទ្ធិប្រកាសសង្គ្រាមជាមួយប្រទេសណាមួយបានគ្រប់ពេល។ តែជាក់ស្តែងរាល់ការសម្រេចចិត្តទាំងអស់ គឺបង្កើតដោយសមាជិកនៃរដ្ឋសភា តែក៏ត្រូវការការសម្រេចចិត្តពីម្ចាស់ក្សត្រិយ៍ដូចគ្នា។

រូបតំណាង

៧. គ្មាននរណាមានសិទ្ធិប្តឹងម្ចាស់ក្សត្រិយ៍

មិនថាស្ថានភាពជាក់ស្តែង ឬក៏តាមផ្លូវច្បាប់នោះទេ គ្មាននរណាមានសិទ្ធិប្តឹងម្ចាស់ក្សត្រីយ៍នោះទេ។ ហើយម្ចាស់ក្សត្រិយ៍ក៏មានសិទ្ធិមិនផ្តល់នូវភស្តុតាងនៅក្នុងតុលាការផងដែរ។ 

រូបតំណាង

៨. ម្ចាស់ក្សត្រិយ៍មានសិទ្ធិយកក្មេងទៅចឹញ្ចឹមបាន

ម្ចាស់ក្សត្រិយ៍មានសិទ្ធិជ្រើសរើសក្មេងណាដែលទ្រង់ពេញចិត្តយកទៅចឹញ្ចឹមដោយគ្មានការជំទាស់។ តែកុំបារម្មណ៍អី ព្រោះករណីយកក្មេងទៅចឹញ្ចឹមនេះមិនទាន់កើតមាននោះទេ។ 

រូបតំណាង

៩. ម្ចាស់ក្សត្រិយ៍មានសិទ្ធិបំផ្លាញទ្រព្យសម្បត្តិសាធារណៈណាមួយបាន

នៅក្នុងស្ថានភាពបន្ទាន់ ម្ចាស់ក្សត្រីយ៍មានសិទ្ធិបញ្ជាឲ្យមានការវាយកំទិចសម្បត្តិសារធារណៈណាមួយក៏បាន។ តែកុំបារម្មណ៍អី ម្ចាស់ក្សត្រិយ៍មិនធ្វើឲ្យមានការប៉ះពាល់នោះទេ។ 

រូបតំណាង

១០. ម្ចាស់ក្សត្រិយ៍ធំជាងច្បាប់ប្រទេសទៅទៀត

វាស្តាប់មើលទៅហាក់ដូចជាប្លែក ព្រោះថាគ្រប់គ្នាទាំងអស់ត្រូវតែគោរពច្បាប់ តែចំពោះម្ចាស់ក្សត្រិយ៍វិញ គឺធំជាងច្បាប់ទៅទៀត ម្ចាស់ក្សត្រិយ៍មានសិទ្ធិមិនគោរពច្បាប់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]