ភ្នំពេញ៖ ប្រិយមិត្ត ដែលជាអ្នកស្នេហាវិស័យសិល្បៈ រមែងដឹងច្បាស់ពីសម្រស់កូនប្រុសទាំង៣ របស់កំពួលតារាចម្រៀងលោក ព្រាប សុវត្ថិភាព ជាក់ជាមិនខាន។

ជាក់ស្ដែងកម្លោះទាំង៣នេះ ក៏កំពុងឆក់យកប្រជាប្រិយភាព ពីអ្នកលេងបណ្ដាញសង្គម ពិសេសមិត្តៗនារីយើងតែម្ដង។ នេះក៏ដោយសារតែពួកគេមាន រូបរាងសង្ហា ថែមទាំងមានឈាមជ័រពីឳពុកដែលជាតារាល្បី ទើបធ្វើឲ្យកូនប្រុសទាំង៣ មានដុងសិល្បៈ តាំងពីក្មេងវ័យបែបនេះ។

លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣រូប

ជាងនេះទៅទៀត ប្រិយមិត្តយុវវ័យនឹងភ្ញាក់ផ្អើលជាមិនខាន បើបានស្ដាប់ទឹកដមសម្លេងរបស់ កូនប្រុសទាំង២របស់លោក ព្រាប សុវត្ថិ ក្នុងការបកស្រាយចម្រៀងជាភាសាអង់គ្លេស ។

តាមរយៈវីដេអូខ្លីដែលពួកគេ បានច្រៀងបទ«baby» កំពុងត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះកម្លោះសង្ហាវ័យក្មេង២រូបនេះ មិនត្រឹមតែមានរូបរាងខ្ពស់សង្ហានោះទេ សូម្បីតែច្រៀងក៏ពិរោះមិនធម្មតាដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖   

សុវត្ថិ មុន្នីវណ្ណ និងប្អូនប្រុស ព្រមទាំងអ្នកគាំទ្រ
សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ
សុវត្ថិ មុន្នីវណ្ណ និងប្អូនប្រុស
សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ