អង់គ្លេស៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាលោក Jose Mourinho កំពុងមានការខកចិត្តជាខ្លាំងចំពោះក្រុម Manchester United ហើយអាចនឹងចាកចេញពីក្លិបនេះផងដែរ។

ទោះជាដឹកនាំក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester ឲ្យឈ្នះពាន៣ កាលពីរដូវកាលមុន និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅរដូវកាលនេះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៃតារាង Premier League ក៏ពិតមែន ក៏គ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់ កំពុងតែមិនសូវសប្បាយចិត្ដប៉ុន្មានឡើយ។ មូលហេតុគឺដោយសារតែទំនាក់ទំនងរវាងលោក និងអនុប្រធានប្រតិបត្ដិរបស់ក្លិប លោក Ed Woodward នេះបើតាមការរាយការណ៍របស់សារព័ត៌មាន The Daily Recode។ 

លោក​ Mourinho អាចនឹងចាកចេញពី Man Utd ដោយសារលោក Ed Woodward

ប្រភពដដែលបានអះអាងថា លោក Mourinho បានបាត់បង់ជំនឿចិត្ដ ទៅលើការផ្ដល់មូលនិធិ ដែលគ្រប់គ្រងដោយលោក Woodward ជាហេតុអាចឲ្យអតីតគ្រូបង្វឹក Chelsea នេះ បដិសេធមិនបន្ដកុងត្រាថ្មីជាមួយ Man Utd។

យ៉ាងណាមិញ មិនមានការចចារអ្វីនោះឡើយជុំវិញការបន្ដកុងត្រាថ្មីរបស់ Mourinho ខណៈដែលកុងត្រាចាស់របស់លោកនៅ Old Trafford គឺនឹងត្រូវផុតនៅរដូវកាលក្រោយនេះ៕  

លោក​ Mourinho អាចនឹងចាកចេញពី Man Utd ដោយសារលោក Ed Woodward
លោក​ Mourinho អាចនឹងចាកចេញពី Man Utd ដោយសារលោក Ed Woodward

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]