មនុស្សភាគច្រើនជាពិសេសសុភាពនារីៗតែម្តង តែងមានកង្វល់ចំពោះបញ្ហាស្បែកមុខ ដែលងាយនឹងទទួលរងផលប៉ះពាល់ដូចជាការកើតមុន ជាំ ខ្មៅ អាចម៍រុយ ឬស្នាមជ្រីវជ្រួញជាដើម -ល-  ដែលបញ្ហាទាំងនេះទាមទារការសម្អាត និងថែទាំឱ្យបានត្រឹមត្រូវ។ 

យ៉ាងណាមិញ ការសម្អាតមុខរបស់នារីមួយចំនួនមានភាពចន្លោះប្រហោង ដោយសារមិនយល់ពីការសម្អាតមុខឱ្យបានត្រឹមត្រូវ ជាពិសេសគឺការយល់ច្រលំថាផលិតផលដែលមានដាក់លក់នៅទីផ្សារ សុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នា។ ដោយសារការគិតបែបនេះហើយ បានជាមានមនុស្សមួយចំនួនប្រើប្រាស់ផលិតផលខ្លះត្រូវ  អ្នកខ្លះក៏ប្រើមិនត្រូវទៅតាមនោះដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកវិធីសម្អាត  ថែទាំ  និងរើសផលិតផល ដើម្បីឱ្យសាកសមសម្រាប់ប្រភេទស្បែកមុខនីមួយៗ ទុកជាចំណេះដឹងដូចខាងក្រោមនេះ៖

មនុស្សភាគច្រើនជាពិសេសសុភាពនារីៗតែម្តង តែងតែមានកង្វល់ចំពោះបញ្ហាស្បែកមុខ ដែលងាយនឹងទទួលរងផលប៉ះពាល់ដូចជាការកើតមុន ជាំ ខ្មៅ អាចម៍រុយ ឬស្នាមជ្រីវជ្រួញ ដែលបញ្ហាទាំងនេះសុទ្ធទាមទារការសម្អាត និងថែទាំឱ្យបានត្រឹមត្រូវ

# ស្បែកមុខស្ងួត

អ្នកគួរតែប្រើប្រាស់ទឹកដោះគោសម្អាតស្បែកមុខ (Cleansing milk ) ជាជាងការប្រើហ្វូមលាងមុខ (Foaming wash) ដើម្បីការពារកុំឱ្យស្បែកស្ងួត និងចៀសវាងប្រើប្រាស់រាល់ផលិតផលដែលធ្វើចេញពីប្រេងរ៉ែ ឬមានជាតិអាល់កុលជាដើម ព្រោះអាចបណ្តាលឱ្យស្បែកមុខរបស់អ្នកកាន់តែស្ងួតថែមមួយកម្រិតទៀត។ គួរជ្រើសយកផលិតផលដែលមានដាក់អក្សរថា Granule free ឬ Enzymatic exfoliator និងប្រើប្រាស់ម៉ាស់ដែលមានជាតិទឹក (Hydrating mask) ដើម្បីផ្តល់សំណើមដល់ផ្ទៃមុខ។  

អ្នកគួរតែប្រើប្រាស់ទឹកដោះគោសម្អាតស្បែកមុខ (Cleansing milk ) ជាជាងការប្រើហ្វូមលាងមុខ (Foaming wash) ដើម្បីការពារកុំឱ្យស្បែកស្ងួត និងចៀសវាងប្រើប្រាស់រាល់ផលិតផលដែលធ្វើចេញពីប្រេងរ៉ែ ឬមានជាតិអាល់កុលជាដើម ព្រោះអាចបណ្តាលឱ្យស្បែកមុខរបស់អ្នកកាន់តែស្ងួតថែមមួយកម្រិតទៀតផង

# ស្បែកមុខធម្មតា

ចំពោះផ្ទៃមុខធម្មតាបែបនេះពិតជាងាយស្រួលក្នុងការប្រើប្រាស់ផលិតផលផ្សេងៗដោយគ្មានបញ្ហា។ អ្នកគ្រាន់តែត្រូវការយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់ដែលមានជាតិខ្លាញ់ ( Oily t-zone ) និងប្រើប្រាស់ក្រែមផ្តល់សំណើមបន្ថែម (Hydrating moisturizer ) បើសិនជាអ្នកមានអារម្មណ៍ថាចំណុចថ្ពាល់របស់អ្នកស្ងួតជាងផ្ទៃមុខទាំងមូល។  

ចំពោះផ្ទៃមុខធម្មតាបែបនេះពិតជាងាយស្រួលក្នុងការប្រើប្រាស់ផលិតផលផ្សេងៗដោយគ្មានបញ្ហា

# ស្បែកមុខខ្លាញ់ ឬមុន

សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងសម្បូរទៅដោយមុន ការប្រើប្រាស់ផលិតផលដែលមានគុណភាពជារឿងចាំបាច់បំផុត។ អ្នកអាចប្រើប្រាស់ផលិតផលដែលមានដាក់ពាក្យថា Salicylic acid, Sulfur , Oil-Free និង Clay ដែលអាចជួយបំបាត់បញ្ហាមុខខ្លាញ់ដ៏ច្រើនលើសលប់ និងបណ្តេញជាតិកខ្វក់ឱ្យអស់ចេញពីផ្ទៃមុខ។ ម្យ៉ាងទៀតគួរតែចៀសវាងប្រើប្រាស់ផលិតផលដែលមានដាក់ថា (Extra-rich) ។ បន្ថែមពីការប្រើប្រាស់ផលិតផលដែលសាកសមនឹងស្បែកមុខ រាល់១អាទិត្យម្តង អ្នកគួរតែប្រើប្រាស់ផលិតផលខាត់ស្បែកមុខ ដើម្បីជម្រុះកោសិកាងាប់ៗចេញ ជាពិសេសរាល់យប់មុនពេលចូលគេងត្រូវតែលុបលាងមុខ និងគ្រឿងសម្អាងឱ្យអស់ពីផ្ទៃមុខ។ 

សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងសម្បូរទៅដោយមុន ការប្រើប្រាស់ផលិតផលដែលមានគុណភាពជារឿងចាំបាច់បំផុត

# ស្បែកមុខចាស់

ស្បែកមុខបែបនេះការប្រើប្រាស់ផលិតផលបំបាត់ស្នាមជ្រីវជ្រួញ និងពន្យារភាពចាស់ជារឿងមួយដ៏ចាំបាច់បំផុត។ អ្នកគួរតែរើសផលិតផលថែរក្សាសម្រស់ដែលមានពាក្យថា Anti-wrinkle ឬ lifting Actions ដើម្បីធ្វើឱ្យមុខស្រស់ថ្លាក្មេងជាងវ័យ។ អ្នកក៏អាចយកផលិតផលលាងសម្អាតមុខ ឬឡេដែលមានជាតិទឹកដោះគោបន្ថែមបើសិនជាផ្ទៃមុខគ្មានជាតិសំណើម។ ជាពិសេសការប្រើផលិតផលដែលមានដាក់ថា Firming ឬ Collagen-rich mask នឹងធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជាស្រស់ថ្លា ក្មេងជាងវ័យជាមិនខាន៕

ស្បែកមុខចាស់ជ្រីវជ្រួញបែបនេះការប្រើប្រាស់ផលិតផលបំបាត់ស្នាមជ្រីវជ្រួញ និងពន្យារភាពចាស់ជារឿងមួយដ៏ចាំបាច់បំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]