(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី ១៤ តុលា ឆ្នា២០១៧ មានកម្មវិធីមួយ ដែលរៀបចំស្ដីពីការជួបជុំសងគ្រិនឆ្នើមរបស់កម្ពុជាក្នុងឆ្នាំ ២០១៧នេះ ដោយក្នុងនោះ ក៏មានពិធីការិនី រូបស្រស់ ដួង ហ្សូរីដា ធ្វើជាសមាជិកផងដែរ។ ពិធីជួបជុំសហគ្រិនឆ្នើមកម្ពុជា ២០១៧ (CEO Master Award 2017) ត្រូវបានរៀបចំឡើង ដោយមានវត្តមានម្ចាស់ក្រុមហ៊ុនជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក្នុងគោលបំណងដើម្បី បង្កើននូវចំណេះដឹង និង មេរៀនជីវិត ការរកស៊ីពិតៗ ដល់សិក្ខាកមទាំងអស់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្ម ទោះមានសញ្ញាបត្រ័ បរិញ្ញាបត្រ័ អនុបណ្ឌិត បណ្ឌិត ឬក៏អ្នកមានត្រឹមតែសញ្ញាបត្រ គ្រាន់តែចេះរកស៊ីបន្តពីក្រុមគ្រួសារក្តី អ្នកមិនសូវចេះ ឬចេះភាសាក្តី គឺមានឱកាសបានមកជួប មកស្គាល់ មកចែករំលែកបទពិសោធន៏ពិតៗ ផ្ទាល់ខ្លួនគ្រប់រឿងរ៉ាវនៃភាពជោគជ័យ បរាជ័យ និង ហនិភ័យ ទាំងឡាយនៃការធ្វើអាជីវកម្ម។ យ៉ាងណាមិញ ក្នុងកម្មវិធីនេះដែរ គឺ ពិធីករ ដួង ហ្សូរីដា ទទួលបានពាន់រង្វាន់សហគ្រិនឆ្នើមកម្ពុជា ក្នុងឆ្នាំ២០១៧នេះ ព្រមទាំងមានការអបអរសាទរពីមិត្តរូមអាជីព ជាមួយយ៉ាងច្រើនកុះករទៀតផង។

ក្នុងនោះ ដួង ហ្សូរីដា បានបង្ហោះរូបភាពជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុកព្រមទាំងសរសេរថា «១៤-១០-២០១៧ : ពិធីជួបជុំសហគ្រិនឆ្នើមកម្ពុជា ២០១៧ (CEO Master Award ២០១៧) អរគុណដល់លោកគ្រូ Bora OmSeng ដែលបង្កើតកម្មវិធីនេះឡើង ដែលជាការបង្កើត បង្កើននូវចំណេះដឹង និង មេរៀនជីវិត ការរកស៊ីពិតៗ ដល់សិក្ខាកាមទាំងអស់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្ម ទោះមានសញ្ញាបត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ឬក៏អ្នកមានត្រឹមតែសញ្ញាឃើញ គ្រាន់តែចេះរកស៊ីបន្តពីក្រុមគ្រួសារក្តី អ្នកមិនសូវចេះ ឬចេះភាសាក្តី គឺមានឱកាសបានមកជួប មកស្គាល់ មកចែករំលែកបទពិសោធន៍ពិតៗ ផ្ទាល់ខ្លួនគ្រប់រឿងរ៉ាវនៃភាពជោគជ័យ បរាជ័យ និង ហនិភ័យ ទាំងឡាយនៃការធ្វើអាជីវកម្ម ។

គេសង្កេតឃើញថា រយៈពេល ៣ឆ្នាំ ដែល Ceo Master Club បានសហការជាមួយ Cambodia Supermodels ដើម្បីរៀបចំការបង្ហាញពីម្ចាស់ក្រុមហ៊ុន និង ការរៀបចំបដិសណ្ឋារកិច្ចផ្សេងៗនៃពិធី សមាជិកគ្រួសារ Ceo Master Club បានកើនឡើងជាលំដាប់ ហើយ ៥០%-៧០% នៃម្ចាស់អាជីវកម្មដែលបានចូលរួមរៀនបន្ថែមក្នុងសិក្ខាសាលានីមួយៗនៃទ្រឹស្តីអាជីវកម្ម កាន់តែមានការរីកចំរើន និង វិវឌ្ឍន៍ក្រុមហ៊ុន និងអាជីវកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។

អ្វីដែលសំខាន់ រាល់សមាជិក Ceo Master Club របស់យើងមានការជួយ Support Business គ្នាទៅវិញទៅមក ហើយចាប់ដៃគ្នាបន្ថែមបង្កើតជាជំនួញផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់អាជីវកម្មខ្លួនឯង សង្គមជាតិ និង ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចំរើនជាលំដាប់។

ដួង ហ្សូរីដា បានសរសេរបន្ថែមថា «អរគុណខ្លាំងបំផុត ដល់ថ្នាក់ដឹកនាំកំពូល ដែលមានសម្តេចតេជោ ជាមេទ័ពដ៏ខ្លាំងដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យរួចផុតពីការបង្ហូរឈាម ពីរបបខ្មៅងងឹត ហើយកែប្រែពីទីក្រុងខ្មោចដ៏ស្ងាត់ជ្រងំ គ្មានមនុស្សនៅ មកជាទីក្រុងដ៏ទំនើប មានហេដ្ធារចនាសម្ព័នផ្លូវថ្នល់ ស្ពានអាកាស សំណង់អាគារ ខុនដូ មជ្ឍមណ្ឌលពាណិជ្ជកម្ម ក្រុមហ៊ុនបរទេសល្បីៗមកវិនិយោគ និង សមិទ្ធផលជាច្រើនទៀតរាប់មិនអស់ នៃការកសាងជាតិមាតុភូមិក្នុងរយៈពេល ៣៨ឆ្នាំនេះ ។

យើងនឹងបន្តការគាំទ្រនៃការដឹកនាំបន្តរបស់សម្តេច ដើម្បីមានឱកាសពង្រីកអាជីវកម្ម និង សក្កានុពលនៃអាជីវកម្មផ្ទាល់ខ្លួនដោយមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ធាភិបាល ដែលលោកតែងតែខិតខំ កៀរគរ អង្វរសុំឲ្យអ្នកវិនិយោគក្រៅប្រទេសចុះមករកសុីនៅស្រុកខ្មែរ ហើយនាំអ្នកសហគ្រិនខ្មែរបានមានឱកាសទៅរកទីផ្សារនៅបរទេសថែមទៀត»។

គួរបញ្ជាក់ថា ដួង ហ្សូរីដា ក្រៅពីអាជីពជាអ្នកសិល្បៈដ៏មានប្រជាប្រិយភាព នាងក៏មានបើហាងផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន នឹងជាមូលហេតុជំរុញឲ្យ ពិធីការិនីញញឹមស្រស់រូបនេះ ក្លាយជាសហគ្រិនឆ្នើមក្នុងឆ្នាំ ២០១៧នេះ៕

ដួង ហ្សូរីដា ទទួលបាន​ពានរង្វាន់​សហគ្រិនឆ្នើម​កម្ពុជា ក្នុងឆ្នាំ ២០១៧
ដួង ហ្សូរីដា ទទួលបាន​ពានរង្វាន់​សហគ្រិនឆ្នើម​កម្ពុជា ក្នុងឆ្នាំ ២០១៧
ដួង ហ្សូរីដា ទទួលបាន​ពានរង្វាន់​សហគ្រិនឆ្នើម​កម្ពុជា ក្នុងឆ្នាំ ២០១៧
ដួង ហ្សូរីដា ទទួលបាន​ពានរង្វាន់​សហគ្រិនឆ្នើម​កម្ពុជា ក្នុងឆ្នាំ ២០១៧
ដួង ហ្សូរីដា ក្រៅពីអាជីពជាអ្នកសិល្បៈដ៏មានប្រជាប្រិយភាព នាងក៏មានបើហាងផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន នឹងជាមូលហេតុជំរុញឲ្យ ពិធីការិនីញញឹមស្រស់រូបនេះ ក្លាយជាសហគ្រិនឆ្នើមក្នុងឆ្នាំ ២០១៧នេះ
ដួង ហ្សូរីដា ក្រៅពីអាជីពជាអ្នកសិល្បៈដ៏មានប្រជាប្រិយភាព នាងក៏មានបើហាងផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន នឹងជាមូលហេតុជំរុញឲ្យ ពិធីការិនីញញឹមស្រស់រូបនេះ ក្លាយជាសហគ្រិនឆ្នើមក្នុងឆ្នាំ ២០១៧នេះ
ដួង ហ្សូរីដា ក្រៅពីអាជីពជាអ្នកសិល្បៈដ៏មានប្រជាប្រិយភាព នាងក៏មានបើហាងផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន នឹងជាមូលហេតុជំរុញឲ្យ ពិធីការិនីញញឹមស្រស់រូបនេះ ក្លាយជាសហគ្រិនឆ្នើមក្នុងឆ្នាំ ២០១៧នេះ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា