តារាម៉ូដែលស្រីរបស់ប្រទេសចិន Li Ying Zhi គឺជាតារាម៉ូដែល ដែលមានសម្រស់ស្រស់ស្អាត និងមានរាងស៊ិចស៊ី គួរឲ្យចាប់អារម្មណ៏។

តារាម៉ូដែលរូបនេះបានកើតនៅថ្ងៃទី០៤ ខែតុលា នៅក្នុងខេត្ត Shandong ប្រទេសចិន ហើយនាងមានកំពស់ ១ម៉ែត្រ ៧៧សង់ទីម៉ែត្រ។ Li Ying Zhi ធ្លាប់បានឈ្នះ ក្នុងការប្រកួតតារាម៉ូដែលអន្តរជាតិជាច្រើនលើក ហើយនាងមានមុខដំណែងជាច្រើន ដូចជា តារាបង្ហាញម៉ូត តារាបង្ហាញម៉ូតរថយន្ត អ្នករាំ និងជាតួស្រីផងដែរ។ តារាស្រីរូបនេះមានឈ្មោះល្បីល្បាញ មិនចាញ់តារាម៉ូដែលស្រី ក្នុងប្រទេសចិនដ៏ទៃទៀតប៉ុន្មានឡើយ ដោយសារតែសម្រស់ដ៏ស្អាត ភាពស៊ិចស៊ី និងកំពស់របស់នាង ដែលវាពិតជាសាកសម សំរាប់លក្ខ័ណរបស់តារាម៉ូដែលណាស់។

នៅក្នុងពេលថ្មីៗនេះ នាងបានធ្វើការថតផ្សាយឲ្យក្រុមហ៊ុនរថយន្តមួយ ដើម្បីបង្ហាញម៉ូតឡាន ដែលនៅក្នុងការថតផ្សាយនោះ នាងបានបង្ហាញភាពស៊ិចស៊ី គួរឲ្យស្រលាញ់របស់នាង ដើម្បីឲ្យទស្សនិកជន ក៏ដូចជាអតិថិជនមានការចាប់អារម្មណ៏។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]