ខេត្តព្រៃវែង ៖ ស្ត្រី​២​នាក់​ម្តាយកូន ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិញ​ផ្លែ​ឈើ​សម្រាប់​ពិធី​ភ្ជាប់ពាក្យ បាន​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​កុងតឺន័រ​កិន បណ្តាល​ឲ្យ​ម្តាយ​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​កូនស្រី​រង​របួសស្រាល ។​គ្រោះថ្នាក់​បណ្តាល​មក​ពី​ម៉ូតូ​បែក​កង់​មុខ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២​និង​លេខ​៦៣ ក្បែរ​គល់​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​) ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​«​ក​» ស្រុក​ពាម​រក៍ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ដែល​ស្លាប់​ឈ្មោះ ជួប សុផល អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល ចំណែក​កូនស្រី​ឈ្មោះ ធី គ​ន្ធា អាយុ​២២​ឆ្នាំ ។ មុន​ពេល​កើតហេតុ ទាំង​២​នាក់​ម្តាយ​-​កូន​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​អ្នក​លឿង ដើម្បី​យក​ទៅ​ទុក​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា លុះ​ទិញ​បាន​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១FL-៧១៧៩

ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​បម្រុង​ឆ្លងស្ពាន​ត្សឹ​បា​សា ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ស្រុក​លើក​ដែក ខេត្តកណ្តាល ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ​បែក​កង់​មុខ ធ្វើ​ឱ្យ​រេ​ចង្កូត​គ្រវាត់​ចុះឡើង រហូត​ដួល​បោក​ទាំង​ម៉ូតូ​និង​អ្នក​ជិះ​ទៅ​លើ​ថ្នល់ ។ គាប់​ជួន​ពេល​នោះ មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-០៤៥៨ មក​ដល់​ពីក្រោយ​ក៏​កិន​ស្ត្រី​ជា​ម្តាយ​ចំ​ក្បាល​បណ្តាល​ឱ្យ​បែក​ខ្ចាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូនស្រី​គ្រាន់តែ​របួសស្រាល ។ ប៉ុន្តែ​ដោយសារ​ឃើញ​ម្តាយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​មុខស្រស់​ៗ

បែប​នេះ ធ្វើ​ឱ្យ​នាង​ទៅ​ជា​គាំង​រឹងខ្លួន​ប្រាណ​ទាំងមូល​កម្រើក​ក៏​មិនកើត​និយាយ​ក៏​មិន​រួច ទើប​សមត្ថកិច្ច​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ឈប់​ចត​រថយន្ត​ទុក​ចោល​និង​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​ក៏​មក​ដល់​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ ព្រមទាំង​រថយន្ត​សា​មុ​យមក​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​លំនៅ​ឋាន ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​ទៅ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕  

ស្ត្រី​២​នាក់​ម្តាយកូន ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិញ​ផ្លែ​ឈើ​សម្រាប់​ពិធី​ភ្ជាប់ពាក្យ បាន​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​កុងតឺន័រ​កិន បណ្តាល​ឲ្យ​ម្តាយ​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​កូនស្រី​រង​របួសស្រាល
ស្ត្រី​២​នាក់​ម្តាយកូន ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិញ​ផ្លែ​ឈើ​សម្រាប់​ពិធី​ភ្ជាប់ពាក្យ បាន​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​កុងតឺន័រ​កិន បណ្តាល​ឲ្យ​ម្តាយ​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​កូនស្រី​រង​របួសស្រាល

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]