ភ្នំពេញ៖ ក្រោយពីក្រុមបាល់ទាត់គ្រោព្រៃកម្ពុជាបានបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិវៀតណាមក្រោមលទ្ធផល ៥-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ហើយមក មានមតិជាច្រើនបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។

ដូចគ្នានេះដែរ មុននេះបន្តិច ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម Facebook
 ដែលមើលទៅដូចជាសំដៅទៅលើការបរាជ័យនេះផងដែរ។

នៅក្នុងគាត់បាននិយាយថា «ជិវិតកីឡាករ មានកំហុសរៀងរាល់ការប្រកួត និង បរាជ័យច្រើន យើងត្រូវចេះខ្លាចបាត់បង់អាជីពមួយនេះ ព្រោះវាហាក់បីដូចជាការងារបស់យើងដែលត្រូវបំពេញ សប្បាយចិត្តនៅជាមួយវា វាបានបង្រៀនខ្ញុំអោយមាន ភាពអំណត់ អត់ធ្មត់ ព្យាយាម អរគុណគ្រប់យ៉ាង និង អរគុណមនុស្សគ្រប់គ្នា»

ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់អាចសន្មតថាការការបញ្ចេញមតិរបស់វឌ្ឍនាកាខាងលើនេះ សំដៅទៅលើអ្វីឲ្យជាក់លាក់នោះទេ ប៉ុន្តែវាហាក់បីដូចជាការថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួន និងការលើកទឹកចិត្តសម្រាប់ខ្លួនឯង មិត្តរួមក្រុមនិងប្រជាជនខ្មែរគ្រប់រូប ក្រោយពីការបរាជ័យយ៉ាងចាស់ដៃ។ 

ពាក្យពេចន៍ដែលកីឡាករ ចាន់ វឌ្ឍនាកាបានបង្ហោះ
កីឡាករ ចាន់ វឌ្ឍនាកាពេលប៉ះក្រុមជម្រើសជាតិវៀតណាម
កីឡាករ ចាន់ វឌ្ឍនាកាពេលប៉ះក្រុមជម្រើសជាតិវៀតណាម
កីឡាករ ចាន់ វឌ្ឍនាកា
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]