អង់គ្លេស៖ Cristiano Ronaldo គឺជាកីឡាករលំដាប់ពិភពលោកសញ្ជាតិព័រទុយហ្គាល់ម្នាក់ដែលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ដោយសារតែគេបានជួយជ្រោមជ្រែងក្រុម Manchester United ក្រុម Real Madrid និងក្រុមជម្រើសជាតិព័រទុយហ្គាល់ឲ្យឈ្នះពានរង្វាន់ជាច្រើន។

កីឡាករ Cristiano Ronaldo

ទន្ទឹមគ្នានឹងនេះដែរ កាលពីថ្មីៗនេះ លោក Gerard Houllier ដែលជាអតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានបង្ហើបពីមូលហេតុដែលគាត់បោះបង់ឱកាសក្នុងទិញយកកីឡាករសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះពីក្លឹប Sporting Lisbon ខណៈពេលដែល គាត់គឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងវ័យ ១៨ឆ្នាំ។

នៅក្នុងឆ្នាំ ២០០៣ លោក Gerard Houllier មានបំណងនាំយកកីឡាករ Ronaldo មកកាន់ក្រុមហង្សក្រហម Liverpool ប៉ុន្តែបែរជាបោះបងទៅវិញ ដោយសារតែគាត់មិនយល់ស្របនឹងការស្នើសុំប្រាក់ខែរបស់ Ronaldo ។ 

គាត់បានបន្ថែមទៀតថា គាត់បានចាប់អារម្មណ៍នឹង Ronaldo បន្ទាប់ពីគាត់បានឃើញការលេងរបស់គេនៅក្នុងការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ២១ឆ្នាំ ប៉ុន្តែគាត់មិនយល់ព្រមផ្តល់ប្រាក់ខែដែលច្រើនយ៉ាងនេះនោះទេ ព្រោះវាអាចបង្កជាបញ្ហានៅក្នុងក្រុមបាន។ លោក Gerard បានបន្តទៀតថា គាត់ស្ទើរតែឈ្លក់បាយនៅពេលដែលគាត់បានឃើញព័ត៌មានថា Man Utd បានចុះកុងត្រានាំយក Ronaldo មកកាន់ Old Trafford នោះ។ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេលនោះមក Ronaldo បានឈ្នះពានរង្វាន់ Ballon d'Or ចំនួនបួនដងនិងរកគ្រាប់បាល់បានចំនួនជាង ៦០០គ្រាប់ ដែលបានធ្វើឲ្យគាត់ឈរនៅក្នុងលំដាប់កីឡាករពិភពលោកផងដែរ៕

លោក Gerard Houllier ក្នុងពេលដឹកនាំក្លឹប Liverpool
កីឡាករ Cristiano Ronaldo ពេលលេងឲ្យក្រុម Sporting Lisbon
កីឡាករ Cristiano Ronaldo ពេលជួយឲ្យព័រទុយហ្គាល់ឈ្នះពានរង្វាន់ Euro កាលពីឆ្នាំទៅ
កីឡាករ Cristiano Ronaldo ពេលជួយឲ្យ Manchester United ឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League
កីឡាករ Cristiano Ronaldo ពេលជួយឲ្យ Real Madrid ឈ្នះពាន UEFA Champion League
កីឡាករ Cristiano Ronaldo និងពាន Ballon D'or ទាំង ៤របស់ខ្លួន

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]