ព្រះវិហារ៖ តារាស៊ិចស៊ី ដេននី ក្វាន់ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាមួយរូបសម្រស់ ដ៏ស្រស់ស្អាត អមនឹងភាពស៊ិចស៊ី របស់នាង។

មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាតនោះទេ ដេននី ក្វាន់ ក៏ជាមនុស្សស្រីកំពូលសំណាង ដែលរស់នៅយ៉ាងមានក្ដីសុខ ជាមួយជីវិតដ៏សម្បូរបែប ទាំងមានឡានទំនើប ផ្ទះផ្ទាល់ខ្លួន រួមទាំងរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃៗទៀតផង។

ហើយម្សិលមិញនេះដែរ អតីតតារាស៊ិចស៊ី រូបនេះ ក៏បាននាំបងប្អូនទៅធ្វើបុណ្យជូនអ្នកម្ដាយជាទីស្រលាញ់ នៅស្រុកកំណើត នេះបើតាមរូបភាពដែលកញ្ញា ចោម ក្វាន់ ជាបងស្រីបានបង្ហោះក្នុងបណ្ដាញសង្គម។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រឿងអលង្ការតារាស្រីរូបនេះបាន ពាក់លម្អខ្លួនក្នុងកម្មវិធី សុទ្ធសឹងតែជាមាសដែលមានតម្លៃកប់ពពក ហើយប្រិយមិត្តប្រហែលជាស្លុតចិត្តមិនខាន ពេលបានឃើញ ដេននី ក្វាន់ ពាក់មាសធំៗយ៉ាងនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 

អតីតតារាស៊ិចស៊ី ដេននី ក្វាន់
អតីតតារាស៊ិចស៊ី ដេននី ក្វាន់
អតីតតារាស៊ិចស៊ី ដេននី ក្វាន់
មាសសុទ្ធរបស់ អតីតតារាស៊ិចស៊ី ដេននី ក្វាន់
អតីតតារាស៊ិចស៊ី ដេននី ក្វាន់ និងបងប្អូនបានធ្វើបុណ្យជូនម្ដាយនៅស្រុកកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់