ភ្នំពេញ ៖ រថយន្តតូយ៉ូតា PRIUS  បើកជុំវិញវត្តភ្នំ យ៉ាងលឿន ហើយក៍បានបុកនឹងរថយន្តស៊ីអវី ចតនៅមុខហាង ម៉ាស្សា និងស្ប៉ា ស្រាប់តែរថយន្តតូយ៉ូតា ខ្ទាតទៅបុក រថយន្តស៊ីអវី រុលទៅបុករថយន្តកាមរីឆ្លាម ចតនៅពីខាងមុខ បង្កឲ្យខូចខាតរថយន្ត ៣គ្រឿង កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ខែតុលាឆ្នាំ២០១២ នៅចំណុចខាងជើងវត្តភ្នំ ផ្លូវលេខ៩៤ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតា PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-9054 បើកជុំវិញរង្វង់មូលវត្តភ្នំ តាមផ្លូវលេខ៩៤ ពីទិសខាងកើតឆ្ពោះទៅខាងជើង មកដល់ចំណុចខាងលើវ៉ាក់អឺ នឹងរថយន្តស៊ីអវី ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2A-6012 ចតនៅមុខ ហាងភ្នំពេញលុច្សសារីម៉ាស្សា និងស្ប៉ា ធ្វើឲ្យរថយន្តតូយ៉ូតា ចាប់ហ្វ្រាំង ទៅបុករថយន្តស៊ីអវី រុញទៅបុករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ចតនៅខាងមុខ បណ្តាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរគ្រឿង បានធ្វើការចរចាគ្នា នៅកន្លែងមិនត្រូវគ្នា ទើបសមត្ថកិច្ចយករថយន្តទាំងពីរគ្រឿងនេះ ទៅធ្វើការដោះស្រាយ នៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក  ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]