ជប៉ុន៖ ជាការពិតណាស់ ឫស្សីត្រូវបានគេស្គាល់ថា ជារុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើន បម្រើក្នុងការប្រើប្រាស់ផ្សេងៗ ដូចជាអាចយកទៅកែច្នៃធ្វើជា តុ ទូ កៅអី ឬគ្រែ ជាដើម។

ដោយឡែកងាកមកចាប់អារម្មណ៍លើវិចិត្រករម្នាក់ នៅប្រទេសជប៉ុនឯណេះវិញ ពិតជាមានស្នាដៃពិសេស និងគំនិតច្នៃប្រឌិតខ្ពស់មែន ដែលអាចយកឫស្សីទៅកែច្នៃចេញជារូបសត្វស្លាបផ្សេងៗ បានយ៉ាងស្រស់ស្អាត និងគួរឲ្យទាក់ទាញ  ដោយយើងក្រឡេកមើលមួយឆាច់ពិតជាដូចសត្វពិតៗមានជីវិតយ៉ាងអីុចឹងដែរ។

វិចិត្រជករប៉ុនដែលត្រូវបានគេស្គាល់ថា មានស្នាដៃពិសេសសម្រាប់សិល្បៈថ្មីរូបនេះ មានឈ្មោះថាលោក Noriyuki Saitoh ។ សត្វល្អិតជាច្រើនប្រភេទដែលលោក Noriyuki បានបង្កើតឡើង គឺច្នៃចេញពីឫស្សី ដែលជាវត្ថុធាតុដើមចំបងគេ ដើម្បីបង្កើតចេញជាសត្វកន្ទុំរុយ កណ្តូប ចង្រឹត មេអំបៅ និងកញ្ចែជាដើម។

វិចិត្រកររូបនេះនិយាយថា រាល់សិល្បៈនៃការកែច្នៃប្រឌិតរបស់លោក  មិនមែនជាការចម្លងរូបរាងទាំងស្រុង ឲ្យដូចបេះបិទទៅនឹងសត្វពិតៗទេ  តែជាចន្លោះប្រហោង និងការកែច្នៃបន្ថែម។

លោកធ្វើឡើង គឺដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹងបានស្គាល់ ក៏ដូចជាគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការរៀបចំគំរូ (គំនូរឬរូបសំណាកចម្លង) វាស់ស្ទង់ទៅលើទំហំ (វិមាត្រ) ជាមួយនឹងសត្វមានជីវិត ដើម្បីឲ្យវាមានរូបរាងលក្ខណៈសមាមាត្រគ្នា និងមើលទៅមានអារម្មណ៍ថា ដូចសត្វមានជីវិតពិតៗដែរ។

ស្នាដៃរបស់វិចិត្រកររូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអីុនធើណែត និងមានការកោតសរសើរជាច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គមផងដែរ៕

ទស្សនារូបភាពខាងក្រោម៖   

ស្នាដៃរបស់លោក Noriyuki Saitoh ច្នៃឫស្សីធ្វើចេញជារូបសត្វល្អិតផ្សេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]